Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​ផ្នូរ​កប់ខ្មោច​១០០​គ្រួសារ ​នឹង​ទទួលបាន​ផ្ទះថ្ម​១​ខ្នង ក្នុង​មួយ​គ្រួសារ​នៅ​សហគមន៍​អណ្តូង បើសិនជា​ស្ម័គ្រចិត្ត​

spot_img

​ភ្នំពេញ ​៖ ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​ផ្នូរ​កប់ខ្មោច​១០០​គ្រួសារ នៅ​សហគមន៍​ស្មសាន្ត ដែល​មាន​ទីតាំង​ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រគល់​ផ្ទះថ្ម​១​ខ្នង ក្នុង​មួយ​គ្រួសារ​នៅ​សហគមន៍​អណ្តូង បើសិនជា​បងប្អូន​ស្ម័គ្រចិត្ត​ទទួលយក​។ តែ​មិន​បង្ខិតបង្ខំ​នោះទេ ហើយ​បើ​តាម​ប្រជាពលរដ្ឋ​ពួកគាត់​ពិតជា​ចង់​បាន​ផ្ទះ​នៅ​តំបន់​នោះ ដោយ​ពួកគាត់​អះអាងថា នៅ​ថ្ងៃ​ចន្ទ​នេះ​ពួកគាត់​នឹង​ឯកភាព​ឡើង​ជិះ​រថយន្តក្រុង​២​គ្រឿង​ទៅ​ផ្ទះ​នៅ​សហគមន៍​ខាងលើ​។​

លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ ក្នុងឱកាស​នោះ​បានឲ្យដឹងថា ទីតាំង​ផ្នូរ​កប់​សព ដែល​កំពុង​មាន​ប្រជាពលរដ្ឋ​រស់នៅ​នេះ គឺជា​ទីតាំង​កប់​សព ហើយ​មួយ​ផ្នែក​ទៀត​ក៏​មាន​អគារ​សាលប្រជុំ​របស់​ឃុំ​ច្បារអំពៅ​២​ផងដែរ​។​

លោក​បាន​បន្តថា ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ជាប់មាត់​ច្រាំង​ទន្លេ​បាសាក់ លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ​បានឲ្យដឹងថា ទីតាំង​ផ្នូរ​កប់​សព ដែល​កំពុង​មាន​ប្រជាពលរដ្ឋ​រស់នៅ​នេះ គឺជា​ទីតាំង​កប់​សព ហើយ​មួយ​ផ្នែក​ទៀត​ក៏​មាន​អគារ​សាលប្រជុំ​របស់​ឃុំ​ច្បារអំពៅ​២​ផងដែរ​។ លោក​បាន​បន្តថា ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ជាប់មាត់​ច្រាំង​ទន្លេ​បាសាក់ បាន​រង​នូវ​ការបាក់​ច្រាំង និង​ផ្ទះសម្បែង ដោយ​ខ្វះ​លំនៅដ្ឋាន​រស់នៅ ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​បាន​មក​ស្នាក់​នៅ​លើ​តំបន់​ផ្នូរ​កប់​សព​នេះ និង​មួយចំនួន​ទៅ​ស្នាក់​នៅ​លើ​អគារ​សាលប្រជុំ​ឃុំ​រហូតមកដល់​បច្ចុប្បន្ន​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×