Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើកផ្លូវ​ផ្សារ​ផល្លា​រាត្រី​អង្គរឲ្យ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ , អា​ជីករ​នៅ​លក់ដូរ​ដដែល

spot_img

​ក្រុង​សៀមរាប​ ៖ នៅ​រសៀល ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នេះ លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត

​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប និង​ជម្រាបជូន​អាជីវករ​ផ្សារ​ផល្លា​រាត្រី​អង្គរ​ថា​ គ្មាន​ការរុះរើ​តូប​លក់ដូរ​ក្នុង​ផ្សារ​ផល្លា​រាត្រី​អង្គរ​ដូច​ការ​បំផុស​ផ្យាយ​ព័ត៌មាន​បំភ្លើសការពិត​នោះឡើយ​។​

​លោក បាន​ជម្រាបជូន​អាជីវករ កុំ​មាន​ការភិតភ័យ ដូច​ព័ត៌មាន​បណ្តាញ​សង្គម​មួយ​ចំនួន ដែល​ផ្សព្វផ្យាយ​បំភ្លើស​ការពិត ។ ជាក់ស្តែង​ការបើកផ្លូវ​នេះ អាជ្ញាធរ មិន​មាន​គម្រោង​ឈូស​តូប​លក់ដូរ​ក្នុង​ផ្សារ​ទាំង​អស់​នោះ​ទេ ​គឺ​គ្រាន់តែ​បើកផ្លូវ​តាម​អ្វី​ដែល​ម្ចាស់​ផ្សារ​ធ្លាប់​បាន​ព្រម​ពៀង​ជាមួយ​អាជ្ញាធរខេត្ត និង​តាម​ការកំណត់​របស់​គណៈកម្មការ​រដ្ឋបាល​តែប៉ុណ្ណោះ ។ ចំណុច​សំខាន់ៗ មួយចំនួន ដែល លោក អភិបាលខេត្ត​បាន​ជម្រាប​ជូន​បងប្អូន​អាជីវករ​រួមមាន​៖ ១-​អាជ្ញាធរខេត្ត អនុវត្ត​ការបើកផ្លូវ​តាម​គោលការណ៍​ច្បាប់​តែ​ប៉ុណ្ណោះ ២-​អាជីវករ​បន្ត​ការលក់ដូរ​ជាធម្មតា ដោយ​កុំ​ការបារ​ម្មណ៍ ឬ​ភ័យខ្លាច​ការបិទ​ផ្សារ ឬ​ការ​ឈូស​តូប ដើម្បី​បើកផ្លូវ​នេះ​ទេ ៣-​ការបើកផ្លូវ​នេះ​គឺ​ការបង្កើត​បណ្តាញ​ផ្លូវ​ប្រទាក់ក្រឡា​នៃ​ការ​ភ្ជាប់​បណ្តាញ​ផ្លូវ​ឡើងវិញ ដើម្បី​សម្រួល​ចរាចរ ការកកស្ទះ និង​ប្រើប្រាស់​ក្នុង​ករណី​ចាំបាច់​ដូចជា​ការងារ​សង្គ្រោះ​អគ្គីភ័យ​និង ការសង្គ្រោះ​បន្ទាន់​ជាដើម​។​

​ដូចនេះ​មាន​ន័យ​ថា ទាំង​អាជីវករ​លក់​ក្នុង​ផ្សារ​រាត្រី​អង្គរ និង​ម្ចាស់​ដី​ទាំង ៥៨​គ្រួសារ សុំ​ការបើកផ្លូវ​ផ្សារ​ផល្លា​រាត្រី​អង្គរ​អស់​កង្វល់​ទាំងអស់គ្នា ដោយ​អា​ជីករ​នៅ​លក់ដូរ​ដដែល ហើយ​ការបើកផ្លូវ​នៅ​តែ​បើក​ដដែល​។ លោក​អភិបាលខេត្ត សង្កត់ធ្ងន់​ថា​សូម​អាជីវករ​ទាំងអស់ កុំ​មាន​ការភិតភ័យ ដូច​ព័ត៌មាន​បណ្តាញ​សង្គម​មួយ​ចំនួន ដែល​ផ្សព្វផ្យាយ​បំភ្លើស​ការពិត​។ ជាក់ស្តែងការបើកផ្លូវ​នេះ អាជ្ញាធរ​មិន​មាន​គម្រោង​ឈូស​តូប​លក់ដូរ​ក្នុង​ផ្សារ​ទាំង​អស់​នោះ​ទេ គឺ​គ្រាន់តែ​បើកផ្លូវ​តាម​អ្វី​ដែល​ម្ចាស់​ផ្សារ​ធ្លាប់​បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ និង​តាម​ការកំណត់​របស់​គណៈកម្មការ​រដ្ឋបាល​តែប៉ុណ្ណោះ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×