Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ សរុប​ចំនួន ១២៩១​នាក់​ដោយ​ឥតគិតថ្លៃ​

spot_img

​សៀមរាប ៖ លោកស្រី​ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ សរុប​ចំនួន ១២៩១​នាក់​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​
​ពិធី​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីតាំង​សាលាបឋមសិក្សា​ច័ន្ទ​គី​រី ស្ថិតនៅ​ភូមិ​គោក​កណ្តាល ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

លោកស្រី ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ និង​សូម​ឱ្យ​បងប្អូន​ប្រជាពល រដ្ឋ​អញ្ជើញ​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

លោកស្រី ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ស្រុក​វ៉ារិន ដែល​ធ្វើឱ្យ​ស្រុក​នេះ​មាន​ការរីកចម្រើន​ស្ទើ​គ្រប់​វិស័យ​។​

មុន​ការពិនិត្យ និង​ព្យាបាល​ជំងឺ ក្រុម​ការងារ​បាន​ផ្តល់​ជូន​អាហារសម្រន់​នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់​មាន នំ​បញ្ចុក នំ​បុ័ង និង​ភេសជ្ជៈ ទទួលទាន​រួមគ្នា​យ៉ាង​ឆ្ងាញ់​ពិសារ​ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត​។​

ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ បាន​ផ្តល់​ការអប់រំ​ផ្នែក​សុខភាព​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល និង​ចែក​ជូន​វែន​តា​សម្រាប់​លោកតា លោកយាយ ចំនួន ៥៧០​នាក់ ព្រមទាំង​ចែក​ជូន​រទេះរុញ​សម្រាប់​ជនពិការ​ចំនួន ២០​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព ដែល​បាន​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ នាពេល​នោះ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ ជា​ពិសេស​ពួកគាត់​បាន​ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

សូមបញ្ជាក់​ថា : ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ តែងតែ​ធ្វើ​សកម្មភាព​ចុះ​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព នៅតាម​បណ្តា​ខេត្ត និង​តំបន់​ដាច់ស្រយាល​ជាច្រើន​គោលដៅ​កន្លង​រួចមកហើយ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

    

 

spot_img
×