Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីដូន​និង​ម្តាយ​រវល់​មិន​ចាប់អារម្មណ៍ ក្មេង​ប្រុស​ស្រី​២​នាក់ ចុះ​លេង​ទឹក​ស្រះ លង់​ស្លាប់​

spot_img

បាត់ដំបង ៖ មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​២​នាក់ នៅ​ចំណុច​ទឹកស្រះ​ខាងក្រោយ​ផ្ទះ នៅ​ក្រុម​ទី​១៦ ភូមិ​ស្ពាន​កណ្តោល ឃុំ​ប​វេល ស្រុក​ប​វេល នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ ។​

​ប្រភព​បាន​ពី​សម​ម​ត្ថ​កិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា ក្មេង​រងគ្រោះ​ទាំង​២​នាក់ ទី​១.​ឈ្មោះ ច័​ន្ច​.​ដា​រ៉ា​សុភ័​ក្រ ភេទ​ស្រី អាយុ ២​ឆ្នាំ ៦​ខែ និង​ទី​២.​ឈ្មោះ នឿន​.​ចិន្តា ភេទ​ប្រុស អាយុ ២​ឆ្នាំ ៨​ខែ ក្មេង​រងគ្រោះ​ទាំង ២​នាក់ ត្រូវជា​បងប្អូន​ជីដូន​មួយ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំពោះ​មូលហេតុ​គឺ​បណ្តាលមកពី​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់ ចុះ​លេង​ទឹកស្រះ​ក្រោយ​ផ្ទះ​ខណៈដែល​ជីដូន និង​ម្តាយ​រវល់​មិនបាន​ចាប់អារម្មណ៍​មើល ។​

​ដោយ​ឆ្លង​តាម​ការចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​សាកសព​របស់​ក្មេង​រងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​អាច​សន្និដ្ឋានបាន​ថា កុមារ​រងគ្រោះ​ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សាកសព​កុមារ​រងគ្រោះ​ត្រូវបាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×