Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ការផ្ទុះ​រាលដាល​បាតុកម្ម ព្រឹក​ម៉ិញ​នេះ​សភា​វៀតណាម​បាន​ធ្វើ​ការបោះឆ្នោត​សម្រេច​លើក​ពេល​អនុម័ត​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស ៩៩​ឆ្នាំ ទៅ​លើក​ក្រោយ​វិញ

spot_img

​តាម​សំណើរ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ សុំ​លើក​ពេល​អនុម័ត​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស សភា​ពេញអង្គ​របស់​វៀតណាម បាន​ធ្វើ​ការបោះឆ្នោត​លើក​ពេល​អនុម័ត​ច្បាប់​ខាងលើ ហើយ​លទ្ធផល​គឺ​មាន​តំណាងរាស្ត្រ ៤២៣​នាក់ យល់ព្រម​ឲ្យ​លើក​ពេល ៨ នាក់ មិន​យល់ព្រម និង​អនុប្បវាទ​ម្នាក់ ។ សភា​វៀតណាម​តំណាងរាស្ត្រ​ចំនួន ៤៣២​នាក់ ដែល​ចូលរួម​បោះឆ្នោត ។​

​ក្រោយ​ការបោះឆ្នោត​ភ្លាម​ប្រធានសភា​វៀតណាម​ឲ្យ​ជនរួមជាតិ​រក្សា​ស្មារតី​នឹងនរ មាន​ជំនឿ​លើ​រដ្ឋសភា ដែល​តែង​ត្រងត្រាប់​ស្តាប់​តាម​មតិ​ប្រជាជន ក្នុង​ការកសាង និង​អនុម័ត​ច្បាប់ ។​

​គួររំលឹកថា នៅ​ថ្ងៃ​ទី ១០ ខែមិថុនា ម្សិលមិញ​នេះ មាន​ប្រជាជន​ជាច្រើន បាន​ចុះ​តាម​ដង​វិថី​ធ្វើ​បាតុកម្ម​ប្រឆាំង ដោយ​ពុំ​ព្រម​ទទួលយក​នូវ​ពេលវេលា​វិនិយោគ​ដល់​ទៅ ៩៩​ឆ្នាំ ។ តាម​ពួក​បាតុករ​ខ្លះ លើកឡើងថា ៖ ៩៩​ឆ្នាំ គឺ​ស្មើនឹង 2-3 ជំនាន់​អ្វី​តើ​អ្នក​មាន​អ្វី​ប្រគល់​ទុក​ឲ្យ​កូនចៅ ហើយ​នៅពេល​នោះ​តើ​មាន​អ្នកណា​ដែល​ជា​អ្នកសម្រេច​ថ្ងៃនេះ នៅ​មាន​ជីវិត​ដើម្បី​ទទួលខុសត្រូវ​? តាម​រដ្ឋអំណាច​មូលដ្ឋាន​សកម្មភាព​បាតុកម្ម​ឈាន​ដល់​អំពើ​ហិង្សា​នៅ​កន្លែង​ខ្លះ គឺ​មាន​ការ​ញុះញង់​ពី​សំណាក់​ក្រុម​ជ្រុលនិយម ។ ទោះ​យ៉ាងណា​ក្រោយ​ការអនុម័ត​ផ្អាក​ច្បាប់ “​តំបន់​សេដ្ឋកិច្ច​ពិសេស​” បាន​ធ្វើឲ្យ​ស្ថានការណ៍​ធូរស្រាល​មក​វិញ ។​

​ខាងក្រោម​គឺជា​ឃ្លីប និង​រូបភាព​មួយចំនួន​បង្ហាញ​ពី​បាតុកម្ម​នៅ​កន្លែង​ខ្លះ ៕ សូ​យ​ន​

spot_img
×