Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NATO និយាយ​អ្វី​ពី​តួនាទី​របស់​រុស្ស៊ី និង​ចិន​ក្នុង​ដំណោះស្រាយ​បញ្ហា​កូរ៉េខាងជើង​?

spot_img

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​របស់​អ្នកសារព័ត៌មាន​លោក Stottenberg ពោលថា ៖ “​ចាំបាច់​ត្រូវ​បង្ក​សម្ពាធ​លើ​កូរ៉េខាងជើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​តាមរយៈ​ផ្លូវ​ចរចា​។ សម្ពាធ​គឺជា​ផ្លូវ​នាំទៅ​កាន់​សន្តិភាព​។ យើង​ត្រូវ​បង្ក​សម្ពាធ​នយោបាយ សម្ពាធ​ការទូត ប៉ុន្តែ​ពិសេស​នោះ​គឺ ចាំបាច់​ត្រូវ​បង្ក​សម្ពាធ​សេដ្ឋកិច្ច​”​។​

អគ្គលេខាធិការ​អង្គការ NATO Jens Stottenberg

​លោក​ថា លោក​ពិតជា​រីករាយ​គ្រា​ដែល “​ជាក់ស្តែង​បណ្តា​វិធានការ​ដាក់ទណ្ឌកម្ម កំពុង​ត្រូវបាន​អនុវត្ត​ប្រយ័ត្នប្រយែង​ជាង​មុនៗ​”​។​

​អគ្គលេខាធិការ NATO និយាយថា ៖ “​រុស្ស៊ី និង​ចិន មាន​បន្ទុក​ទទួលខុស​ត្រូវ​ពិសេស ព្រោះ​ប្រទេស​ទាំង​២ សុទ្ធសឹង​ជា​សមាជិក​អចិន្ត្រៃយ៍​ប្រឹក្សា​សន្តិសុខ អង្គការសហប្រជាជាតិ ក៏ដូចជា​ប្រទេស​ទាំង​២ ជា “​អ្នកជិតខាង​” មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​កូរ៉េខាងជើង​”​។​

​មុននេះ​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ នៅ​អង្គការសហប្រជាជាតិ​ប្រមុខ​ការទូត​រុស្ស៊ី Sergei Laverov បាន​កត់សម្គាល់ថា លោក​ពុំ​ពេញចិត្ត​គ្រា​រុស្ស៊ី​ត្រូវ​រងបន្ទុក​ដោះស្រាយ​ជម្លោះ​ទាំងអស់ រួមមាន ស្ថានការណ៍​នៅ​កូរ៉េខាងជើង ស៊ី​រី អ៊ីរ៉ង់ អ៊ុយ​ក្រែ​ន និង​ប្រទេស​ដទៃទៀត​។​

​រុស្ស៊ី និង​ចិន ស្ថិតក្នុង​ចំណោម​ប្រទេស​តិចតួច ដែលមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង ហើយ​ក៏មាន​កង្វល់​រួមគ្នា​ចំពោះ​ការ​គ្រា​អាមេរិក​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច THAAO នៅ​កូរ៉េខាងត្បូង​។ ក្រុង​មូ​ស្គូ និង​ប៉េកាំង​បាន​អំពាវនាវ​ជារឿយៗ​ឲ្យ​គ្រប់ភាគី​អត់ធ្មត់ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

​មុន​នោះ​ចិន​និង​រុស្ស៊ី បាន​ផ្តួចផ្តើម​ផែនការ​១ គឺ​ការ “​បង្កក​ខ្វេ​” ដែល​តាម​នោះ​កូរ៉េខាងជើង​ត្រូវ​បង្កក​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ប្តូរ​យក​ការដែល​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួម​។ ទោះបីជា​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​អាមេរិក​បដិសេធ ប៉ុន្តែ​វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​គំនិត​របស់​ចិន និង​រុស្ស៊ី បង្កប់​នូវ​គោលដៅ​រយៈពេល​វែង ដែល​នោះ​គឺ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ​។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​អាស៊ី ១២​ថ្ងៃ របស់លោក Trump បញ្ហា​កូរ៉េខាងជើង​ជា​ប្រធានបទ “​ក្តៅ​” ក្នុងជំនួប​សម​ភាគី ចិន​និង​រុស្ស៊ី​ប៉ុន្មាន​ថ្ងៃ​ទៀត​។ ពិភពលោក​កំពុង​សង្ឃឹម​ចំពោះ​ជំនួប​មហាអំណាច​ទាំង​៣ នៅ APEC និង​កំពូល​អាស៊ាន នា​ប្រទេស​ហ្វីលីពីន​ប៉ុន្មាន​ថ្ងៃ​ទៀត​៕​

spot_img
×