Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាមេរិក​-​កូរ៉េខាងជើង ជួបប្រជុំ​ថ្នាក់ទាប​លើកចុងក្រោយ​មុន​ចាប់ផ្តើម​ជំនួប​កំពូល​

spot_img

១​ថ្ងៃ មុន​ពេល​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រញាប់​ជួបគ្នា​ដើម្បី​ពិនិត្យ​នូវ​ជំ​ហ៊ាន​រៀបចំ​ជា​លើក​ចុងក្រោយ​នៅ​សិង្ហ​បុរី ។​

​ប្រមុខ​ការទូត​អាមេរិក Mike Pompeo បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ពេល​កំពុង​បរិភោគ​អាហារ​ពេលព្រឹក​រួម​ជាមួយ​បុគ្គលិក​ការទូត​សេត​វិមាន ។ លោក​សរសេ​រលើ Twitter ថា “​យើងខ្ញុំ​រក្សា​ជំហរ​ចំពោះ​ការសន្យា​ត្រូវ​រំសាយ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​ទាំង​ស្រុង អាច​ត្រួតពិនិត្យបាន និង​មិន​អាច​ប្រែប្រួល​” ។​

​ខណៈពេល​លោក​ត្រាំ បាន​សរសេរ twitt ថា ៖ “​ពិតជា​អស្ចារ្យ​ណាស់​ពេល​នៅ​សិង្ហ​បុរី ការ​ពុំ​កញ្ជ្រោល (​កំពុង​រាលដាល​) ក្នុង​បរិយាកាស​” ។​

​មុន​នេះ​បន្តិ​អាមេរិក និង​កូរ៉េខាងជើង បាន​ជួបប្រជុំ​គ្នា​នៅ​សណ្ឋាគារ Ritz-Carlton, Singapore ។​

​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមិថុនា មន្ត្រី​ទាំង​ពីរ​បាន​ជួបប្រជុំ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​លំអិត​ដែល​នៅ​សេសសល់​ចុង​ក្រោយ​សម្រាប់​ជំនួប​កំពូល​នៅ​ថ្ងៃស្អែក ។​

​ប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​អតីត​ឯកអគ្គ​រដ្ឋ​អាមេរិក ប្រចាំ​កូរ៉េខាងត្បូង Sung Kim ចំណែក​ប្រតិភូ​កូរ៉េ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស Choe Son Hui ៕ សូ​យ​ន​

spot_img
×