Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​វីដេអូ​នេះ​ឲ្យ​ឪពុកម្តាយ​មានផ្ទះ​ជាប់​ថ្នល់ជាតិ​បានដឹង និង​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​កូនៗ កុំ​ឲ្យ​ដូច​ករណីនេះ​ពិតជា​បុក​ពោះ​ណាស់

spot_img

​វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​កូនក្មេង​ម្នាក់ បាន​ដើរ​ឆ្លងផ្លូវ​ខណៈ​រថយន្ត​ធំៗ ម៉ូតូ​បើកបរ​ឆ្លងកាត់​យ៉ាង​លឿនៗ ។ ប៉ុន្តែ វា​ពិតជា​សំណាង​ហើយ ដែល​ក្មេង​នេះ​ពុំ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត ខណៈ​រថយន្ត​ធុន​ធំ​២​គ្រឿង​បាន​ចាប់​ហ្វ្រាំង​ទាន់ពេលវេលា ។​

​ក្នុង​វីដេអូ​ថត​ដោយ​រថយន្ត​ធំ​១​គ្រឿង ដែល​បានឃើញ​កូនក្មេង​នេះ​ដំបូង បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​ធំ​១​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា បាន​ចូលមក​យ៉ាង​លឿន ប៉ុន្តែ ដោយសារ​តៃកុង​ភ្នែក​វៃ បាន​ចាប់​ហ្វ្រាំង​ទាន់​ឈប់​ភ្លាមៗ ។ ខណៈពេល​ដ៏​រន្ធត់​នេះ​ផងដែរ គេ​ក៏​បានឃើញ​បុរស​ម្នាក់ បាន​ឈប់​ម៉ូតូ និង​ប្រញាប់ប្រញាល់​ទៅ​សង្គ្រោះ​ក្មេង​តូច​នេះ​ចេញពី​ថ្នល់ ស្រប​ពេលដែល​ស្ត្រី​ជា​ម្តាយ​បាន​រត់​មក​យ៉ាង​ស្លន់ស្លោ ។​

​នេះ​ជា​មេរៀន​មួយ ដែល​ឪពុកម្តាយ​ទាំងអស់ គួរ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​កូនតូចៗ​របស់ខ្លួន ដែលមាន​ផ្ទះសំបែង​ស្ថិត​នៅជាប់​ផ្លូវ​ថ្នល់ជាតិ មាន​រថយន្ត​ម៉ូតូ​បើកបរ​ឆ្លងកាត់​លឿនៗ ៕ ចន្ទី​

spot_img
×