Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​.​ស​.​ស ៖ មានការ​បំភ្លៃ​ថា កម្មករ​ដែល​ប្រើ​ប័ណ្ណ​ព្យាបាល​ឥតគិតថ្លៃ ត្រូវ​ពេទ្យ​ឱ្យ​ថ្នាំ​មិនល្អ​

spot_img

​​ភ្នំពេញ​ ៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា​

​ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា កន្លង​មក​មនា​ជន​អគតិ​មួយចំនួន បាន​ឃោសនា​បំភ្លៃ​ការពិត​ដោយ​បាន​និយាយថា​កម្មករ​ដែល​ប្រើ​ប្រាស់​ប័ណ្ណ ប​.​ស​.​ស សម្រាប់​ការព្យាបាល​ជំងឺ គឺ​ពេទ្យ​ឲ្យ​ថ្នាំ​មិន​ល្អ​ដូច​អ្នក​បង់លុយ និង​ប័ណ្ណ ប​.​ស​.​ស​​សម្រាប់​ព្យាបាល​ជំងឺ​នេះ ប្រើប្រាស់​បាន​តែ​ឆ្នាំ​២០១៨ ក្នុង​រយៈពេល​បោះឆ្នោត ដល់​ឆ្នាំ​២០១៩ គេ​ឈប់​ទទួលស្គាល់​ហើយ​។​

​ប​.​ស​.​ស បានបញ្ជាក់​ថា មាន​បុគ្គល​មួយចំនួន បាន​ឃោសនា​បំភ្លៃ​ថា កម្មករ​ដែល​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស​ ​សម្រាប់​ការព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​នោះ គឺ​ត្រូវ​ពេទ្យ​ឱ្យ​ថ្នាំ​មិនល្អ​ដូច​អ្នក​បង់​លុយ​នោះ​ទេ​។ ករណីនេះ ប​.​ស​.​ស បាន​បញ្ជាក់បន្ថែម​ថា កម្មករ កម្មការិនី ដែល​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស ទៅ​ទទួល​សេវា​ដោយ​មិន​បង់លុយ គឺ​ទទួលបាន​គុណភាព នៃ​ការព្យាបាល និង​ទទួលបាន​ឱសថ (​ថ្នាំ​) ដូច​អតិថិជន​ដែល​បង់លុយ គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស ដោយ​មិន​មាន​ការរើសអើង​នោះទេ​។ ប័ណ្ណ ប​.​ស​.​ស នេះ ផ្តល់​ជូន​កម្មករ កម្មការិនី ប្រើប្រាស់ បាន​រហូត​ដល់​ដោយ មិន​មាន​ការកំណត់ សុពលភាព​ប្រើប្រាស់​ទេ​។ ក្នុងករណី មាន​ជន​អគតិ​ណា​ឃោសនា​បំភ្លៃ​ការពិត សូម​សាធារណ​ជន និង​បងប្អូន​កម្មករ កម្មការិនី រាយការណ៍​ទៅ​កាន់​លេខ​ទូរស័ព្ទ ០៧៧ ៩៩៩ ០៧៨, ០៨៦ ៧៧៧ ៧១៥ ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​បេឡា​ជាតិ​សន្តិសុខ​សង្គម សង្ឃឹម​ថា​សាធារណជន និង​បងប្អូន​កម្មករ កម្មការិនី នឹង​បាន​ជ្រាប និង​សហការ ចាត់វិធានការ ដល់​ជន​អគតិ​ដែល​បាន​ដើរ​ឃោសនា​បោកប្រាស់ បងប្អូន​កម្មករ កម្មការិនី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×