Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ​កំសត់​អាយុ ៩២​ឆ្នាំ រស់​នៅលើ​ភ្នំ​ម្នាក់ឯង គ្មាន​កូន​ណា​អើពើ​ជាមួយ​…​សូម្បី​ក្តារម​ឈូក៏​ត្រូវ​ ​ធ្វើ​សម្រាប់​ខ្លូន​ឯង​

spot_img

​ស្ត្រី​ជនជាតិ​ចិន​វ័យ​ចំណាស់​ម្នាក់ អាយុ ៩២​ឆ្នាំ​បាន​តស៊ូ​រស់នៅ​ពឹង​ផ្នែក​លើ​ខ្លួនឯង​ទាំងស្រុង នៅក្នុង​ផ្ទះ​ចាស់​ទ្រុឌទ្រោម​មួយ​នៅលើ​ភ្នំ ស្ថិតក្នុង​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ប្រទេស​ចិន​។ គាត់​មាន​​កូន​ចំនួន ៥​នាក់ ប៉ុន្តែ​ស្ត្រី​កំសត់​នេះ ត្រូវ​រស់នៅ​ម្នាក់ឯង ដាំបាយ​ហូប​ខ្លួនឯង និង​ធ្វើ​ក្តា​មឈូស​​សំរាប់​ខ្លួនឯង​ផង​ដែរ ដោយសារ​គ្មាន​កូន​ណា​ម្នាក់​អើពើ​នឹង​រូប​គាត់​ឡើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ Good Times កាលពី​ពេល​ថ្មីៗ​នេះ​។​

​ស្ត្រី​ស្ទើរ​គ្រប់រូប​ស្ថិតក្នុង​វ័យ​នេះ តែងតែ​ទទួលបាន​ការថែរក្សា​ពី​កូនចៅ ប៉ុន្តែ​សាច់​រឿង​របស់​ស្ត្រី​ចិន​​នេះ​វិញ​ពិតជា​រំជួលចិត្ត​មែនទែន ព្រោះ​គាត់​ត្រូវ​តស៊ូ​រស់នៅ​ម្នាក់ឯង​។ តើ​គាត់​អាច​រស់នៅ​ម្នាក់ឯង​​បាន​យ៉ាងដូចម្តេច​ដោយ​គ្មាន​អ្នក​មើល​ថែ​ទៅ​?

​ផ្ទះ​ឈើ​របស់​គាត់​ស្ថិតក្នុង​សភាព​ទ្រុឌទ្រោម​ខ្លាំង មិនមាន​អ្វីៗ​ទាំងអស់ និង​សមជា​ផ្ទះ​គេបោះបង់​​ចោល​ជាង​។ ស្ត្រី​កំសត់​ម្នាក់នេះ ត្រូវបាន​អ្នកកាសែត​ម្នាក់​ប្រទះ​ឃើញ​កន្លែង​រស់នៅ​រប​ស​គាត់ និង​បាន​ធ្វើ​ការសំភាសន៍​គាត់​។​

​នៅពេល​អ្នកកាសែត​សួរថា តើ​ឈើ​នៅ​ខាងក្រោយ​ផ្ទះ​លោកយាយ​ទុក​ធ្វើ​អ្វី​? លោកយាយ​បាន​ឆ្លើយថា “​ខ្ញុំ​ចាស់​ណាស់​ហើយ ខ្ញុំ​អាយុ​ដល់ ៩២​ឆ្នាំ​ហើយ​។ ខ្ញុំ​យក​ប្រមូល​ឈើ​ទាំងនោះ​ពីលើ​ភ្នំ​ធ្វើ​ក្តារ​ម​ឈូ​ល​​សំរាប់​ខ្លួនឯង​”​។​

​គាត់​ក៏​បាន​ប្រាប់​អ្នកកាសែត​ពី​ដំណើរ​ជីវិត​របស់​គាត់ ដោយ​គាត់​បាន​បញ្ជាក់ថា គាត់​មានកូន​ទាំង​​អស់​ចំនួន ៥​នាក់ កូនប្រុស ៣ និង​ស្រី ២​នាក់ ហើយ​ពួកគេ​មាន​អាយុ ចន្លោះ ៥០ ទៅ ៦០​ឆ្នាំ​អស់ហើយ​។​

​គាត់​និយាយ​ថា កូនៗ​ទាំងអស់​របស់​គាត់​សុទ្ធតែ​មាន​សុខភាព​ល្អ​ទាំងអស់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​​ចង់​រស់នៅ​ជាមួយ​គាត់​នោះ​ទេ​។ អ្នកកាសែត​ក៏​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​គាត់​ពិនិត្យមើល ហើយ​ឃើញ​​ផ្ទះ​របស់​គាត់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ចំនែក​នៅ​កន្លែង​សម្រាក​របស់​គាត់​វិញ មិនមាន​អ្វី​ច្រើន​ទេ​​គឺ​មាន​ខោអាវ​ដែល​គាត់​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​ជា​ខ្នើយ និង​មាន​ភួយ​ក្រហម​មួយ​។​

​សម្រាប់នៅ​ផ្ទះបាយ គាត់​មាន​ឆ្នាំង​ចាស់​មួយ​សំរាប់​ដាំ​បាយ​ពិសារ ដែល​សភា​ពនៃ​ការរស់នៅ​របស់​​គាត់​ពិតជា​គួរឲ្យ​អានិត​មែនទែន​។ ឆ្នាំងបាយ​មាន​សភាព​គគ្រិច ប៉ុន្តែ​ដោយសារ​តែ​គាត់​គ្មាន​ជំរើស ដូច្នេះ ត្រូវតែ​បង្ខំចិត្ត​យក​ឆ្នាំង​ចាស់​នោះ​ដាំ​បាយ​ពិសារ​។​

​នៅពេល​សួរ​នាំ​ពី​កូនៗ លោកយាយ​បាន​និយាយថា កូនច្បង​របស់គាត់​ធ្វើការ​នៅ​អណ្តូងរ៉ែ កូន​ទី ២​តាម​ប្រពន្ធ និង​រស់នៅ​ជាមួយ​ឪពុកក្មេក​គេ ប៉ុន្តែ​គាត់​មិនដឹង​ពី​កន្លែង​រស់នៅ​របស់​កូនប្រុស​ទី ៣​នោះទេ​។​

​ចំណែក​កូនស្រី​ទាំង ២​របស់គាត់ បាន​រៀបការ និង​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ពួកគេ​រៀងៗ​ខ្លួន​។​

​គាត់​មាន​កូន​រហូតដល់​ទៅ ៥​នាក់ ប៉ុន្តែ​ហេតុ​អ្វី​គ្មាន​កូន​ណា​ម្នាក់​ដឹងគុណ​របស់គាត់ និង​ថែរក្សា​គាត់​បែបនេះ​។ កូនៗ​គ្រប់រូប គួរតែ​យកចិត្តទុកដាក់​ចំពោះ​ឪពុក​ម្តាយ និង​ថែរក្សា​ពួកគាត់​ឲ្យបាន​ល្អ ទាន់​ពេល​ពូក​គាត់​នៅរស់ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ត្រូវ​ស្តាយ​ក្រោយ​៕ សុភ័ក្ត្រ

    

spot_img
×