Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ លោត​សម្លាប់ខ្លួន ពីលើ​ខុន​ដូរ De Castle

spot_img

​ភ្នំពេញ ​៖ នារី​វ័យក្មេង​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត លោត​សម្លាប់ខ្លួន ពីលើ​ខុន​ដូរ ឌី​ខាស់​ស៊ល​( De Castle) កម្ពស់​២៩​ជាន់​

​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ នា​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​លេខ​២៩៤​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ស្ត្រី​រូប​នោះ ពិតជា​បាន​លោត​ពីលើ​ខុន​ដូរ ប្រាកដ​មែន ដោយ​មូលហេតុ​ថា ខឹង​ប្ដី ។ ស្ត្រី​នោះ​ឈ្មោះ​​ហ្វៀង ស៊ី​ជុគ អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មេផ្ទះ ស្នាក់​នៅ​បន្ទប់​លេខ​៧ ជាន់​ទី​២៩​។ ចំណែក​ប្ដី​ជា​ជនជាតិ​ចិន​​ធ្វើការ​​នៅ​​សាំង​ហ្គា​ពួ​រ មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ដំបូង​ឡើយ​គេ​ឮ​សំឡេង​លាន់​យ៉ាងខ្លាំង ស្រាប់តែ​ក្រឡេក​​មើល​ទៅ​មុខ​ខុន​ដូរ ឃើញ​នារី​វ័យក្មេង បាន​ស្លាប់ ដោយ​គេ​ឃើញ ធ្លាក់​មក​ពី​លើ​អគារ​។ មុនដំបូង​ស្ត្រី​រងគ្រោះ បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​​តាំងពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ តែដោយសារ ចាប់​ទាន់​។ លុះ​ទើប​ដល់​ថ្ងៃកើតហេតុ ដោយសារ​ឈ្លោះ ជាមួយ​ប្តី​តាមទូ​ស័ព្ទ​ ​ពី​ព្រោះ​ខឹង​ប្តី មាន​ស្រី នៅ​សាំង​ហ្គា​ពួ​រ មិន​ព្រម​មក​ស្រុក​ខ្មែរសោះ ដូច្នេះហើយ បានជា​គាត់​គិត​ខ្លី ក៏​លោត​សម្លាប់ខ្លួន ជាន់​ទី​២៩ ​បន្ទប់​លេខ ទី​៧ នៃ​អគារ​ខុន​ដូ ស្លាប់​ចោល​កូន ២​នាក់​។​

​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បាន​ពិនិត្យ​លើ​សព រួច​បាន​សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​លោត​ពីលើ​អគារ​ខុន​ដូរ សម្លាប់ខ្លួន​

​ពិតប្រាកដ​មែន ហើយ​សព​រងគ្រោះ​ត្រូវ​រថយន្ត​សាម៉ុយ ដឹក​ទៅ​តម្កល់ទុក នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×