Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ប្រទេស ដែល​ធ្វើ​បែប​នេះ ៖ នាំគ្នា​សែង​មន្ត្រី​ពុករលួយ​ទម្លាក់​ចូល​ក្នុង​ធុងសំរាម​ (មានវីដេអូ)

spot_img

​ចលនា “Trash Bucket Challenge” កំពុង​រាលដាល​ពេញ​ប្រទេស​អ៊ុ​យក្រែន ខណៈពេល​ដែល​ពលរដ្ឋ​នាំគ្នា​ទៅ​ចាប់​មន្ត្រី​ពុករលួយ​បោះ​ចូល​ក្នុង​ធុងសំរាម ហើយ​ចាត់ទុកថា​នេះ​គឺជា “​ទណ្ឌកម្ម​ចំពោះ​ទោស​ពុករលួយ​” ។​

​មនុស្ស​យ៉ាង​កុះករ​ប្រមូលផ្តុំ​គ្នា​យ៉ាងច្រើន​រៀង​រាល់​ពេល​ដែល​មន្ត្រី​ណាមួយ​នោះ ត្រូវបាន​សែង​មក​ទម្លាក់​ចូល​ក្នុង​ធុងសំរាម ។​

​តាំងពី​ដើម​ខែ​កញ្ញា​ឆ្នាំ​ទៅ​មិញ​ម្លេះ មន្ត្រី​អ៊ុ​យក្រែន ១២ រូប​ហើយ ដែល​មាន​តាំងពី​លំដាប់​ក្នុង​រដ្ឋាភិបាល ក្រុមប្រឹក្សា​ទីក្រុង និង​មុខតំណែង​ផ្សេងទៀត ព្រោះតែ​មិន​សម្រេច​បាន​ភារកិច្ច​ត្រូវបាន​មនុស្ស​មួយក្រុម​ពាក់​ម៉ាស់​មុខ​ក្នុង​ចលនា​មួយ​ហៅថា សាកល្បង​ធុងសំរាម​” (Trash Bucket Challenge) ។​

​ក្រុម​អ្នក​ដែល​ធ្វើ​រឿងនេះ ច្រើនតែ​ជា​សមាជិក​នៃ​អង្គការ​ជាតិនិយម Right Sector ដែល​ធ្លាប់​ប្រកាសថា ពួកគេ​ត្រូវតែ​ដាក់ទណ្ឌកម្ម​ជន​ពុករលួយ ដែល​ធ្វើឲ្យ​ប្រទេស​ជា​តិចំ​ខ្សោយ ។ លោក Yury Mindiuk ដែល​ជា​ប្រធាន Right Sector និយាយថា ៖ បញ្ហា​សំខាន់​បំផុត​រប​ស់អ៊ុយ​ក្រែន​គឺ​ពួក​បំពាន​ទោស​តែង​នៅ​រំភើយ​ក្រៅ​រង្វង់​ច្បាប់ ។​

​ខាងក្រោម​ជា​សកម្មភាព​មួយចំនួន​ក្នុងការ​ទណ្ឌកម្ម​លើ​ជន​ពុករលួយ​នៅ​អ៊ុ​យក្រែន ៕ ចន្ទ្រា​

spot_img
×