Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿង​ដល់​ថ្នាក់​នេះ​ផង​! ទួន ឆាន​ឈុន អតីត​បេក្ខជន​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ជំនា​ន់ទី​១ ធ្លាក់កូដ​ដល់​ថ្នាក់​ត្រូវ​ជាប់គុក ៣​ឆ្នាំ

spot_img

​ជា​រឿង​នឹកស្មាន​មិន​ដល់​មួយ ដែល​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ជំនា​ន់ទី​១ ឈ្មោះ ទួន ឆាន​ឈុន ត្រូវបាន​តុលាការ​សម្រេច​សាលក្រម​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពីបទ​ប្រព្រឹត្ត​ករណី​ឆក់​កាលពី ២​ខែ​មុន នៅ​ចំណុច​ម្ដុំ​អូ​ឬ​ស្សី ។

​ជនជាប់ចោទ​ឈ្មោះ ទួន ឆាន​ឈុន ១៨​ឆ្នាំ ត្រូវបាន​សម្ថ​កិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ បន្ទាប់ពី​រូបគេ ព្រមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនរងគ្រោះ ដែល​កំពុង​ធ្វើ​ដំ​ណើ​រ​តាមផ្លូវ នៅ​ម្ដុំ​ផ្សារ​អូ​ឬ​ស្សី ហើយ​ខណៈ​នោះដែរ ត្រូវបាន​ទទួលរង​ទា​រុ​ណ្ឌ​កម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​រហូតដល់រ​បួស​ប៉ោង​មុខមាត់​ផងដែរ ។

​ក្រោត​ចាប់ខ្លួន សមត្ថកិច្ច​បាន​សាកសួរ​ជន​ខាងលើ ដើ​ល​ម្បី​រកមុខ​សញ្ញា​មេក្លោង​ទាក់ទង​នឹង​ករណីនេះ ប៉ុន្តែ​គេ​មិន​ប្រាប់ ទើប​សមត្ថកិច្ច​សម្រេច​កសាង​សំណូម​រឿង បញ្ជូនទៅ​តុលាការ​តែម្ដង ហើយ​រហូតដល់​ថ្ងៃទី ១០ ខែមិថុនា ម្សិលមិញ​នេះ តុលាការ​បានប្រកាស​សាលក្រម​ដាក់ពន្ធនាគារ​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ជំនា​ន់ទី​១ ដែល​កំពុង​ធ្លាក់កូដ​រូបនេះ​រយៈពេល ៣​ឆ្នាំ ៕ សាវុធ​

spot_img
×