Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ពិរុទ្ធជន កៅ សុធា អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី កម្ពុជា​ហ្គ្រុ​ប​(ACG) ករណី​ឆរ​បោក​ដ៏​ធំ​រឿង​ដី​នៅ​បន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ ៖ សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អនុវត្ត​ដីការ​បង្គាប់​របស់​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការខេត្ត​បន្ទាយមានជ័យ ដោយ​ចាប់ខ្លួន​បញ្ជូនទៅ​ឃុំឃាំង​នូវ​ពិរុទ្ធជន​ឈ្មោះ​កៅ សុធា ភេទ​ប្រុស ជា​អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី កម្ពុជា​ហ្គ្រុ​ប​(ACG) ករណី​ឆបោក​គិតលុយ​១០​ម៉ឺន​ដុល្លារ ក្នុង​រឿង​ដីធ្លី​នៅ​ម្តុំ​សួន​ស្ព័​រ ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​

ពិរុទ្ធជន ឈ្មោះ​កៅ សុធា អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី កម្ពុជា​ហ្គ្រុ​ប​(ACG) ករណី​ឆបោក​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក លក់​ដី​គេ​ម្តុំ​សួន​ស្ព័​រ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​

​ប្រភពព័ត៌មាន​មួយ​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​គេហទំព័រ​CEN ថ្ងៃទី​៩​វិច្ឆិកា​ថា ៖ ការ​ឆ្មក់​ចាប់ខ្លួន​នោះ​ធ្វើឡើង​នៅ​ម្តុំ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៨​វិច្ចិកា ខណៈ​ពិរុទ្ធជន​រូបនេះ ទៅកាន់​ខេត្ត​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ចិកា នគរបាល​បាន​នាំខ្លួន​ជននេះ​មកកាន់​តុលាការខេត្ត ហើយ​នៅ​ថ្ងៃត្រង់ ចៅក្រម​ជំនុំជម្រះ​បាន​បញ្ជា​អោយ​នាំ​ជននេះ​ទៅ​ដាក់ពន្ធនាគារ​ខេត្ត​ដើម្បី​ឃុំខ្លួន​រយ​:​ពេល​២​ឆ្នាំ​។ ពោលគឺ​បន្ទាប់ពី​កាត់ក្តី​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៧ និង​បាន​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៧(​ឆ​១)​ចុះ​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ច​បង្ហើប​បន្ថែ​ម​ថា ៖ ការចាប់ខ្លួន​នេះ​អនុវត្តតាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន លេខ ១៧៣​ដប​/១៧ របស់លោក ផេង កុសល ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០១៧ ដើម្បី​ឃុំខ្លួន​រយ​:​ពេល ២​ឆ្នាំ​។ យោង​ដីកា​នោះ ពិរុទ្ធជន​ឈ្មោះ​កៅ សុធា ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ផ្ទះ​លេខ​១C ផ្លូវ​លេខ​៣៥១ ភូមិ​តា​ង៉ូ​វ​សង្កាត់​និរោធ​ខ័​ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​អគ្គ​នាយ ក​ក្រុមហ៊ុន​អូស្ត្រាលី កម្ពុជា​ហ្គ្រុ​ប​(ACG)​។​

​ជននេះ​មាន​ទំនាក់ទំនង​និង​រកស៊ី​ហ៊ុន​គ្នា​ជាមួយ​បក្ខពួក ឈ្មោះ អ៊ុយ សុភាព ភេទ​ប្រុស ជនជាតិ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​។ ឈ្មោះ​អ៊ុយ សុភាព ធ្លាប់​រកស៊ី​រួមគ្នា​ក្នុង​ក្រុមហ៊ុន​ACG នេះ​។ តែ​ឈ្មោះ​អ៊ុយ សុភាព នៅបាន​រកស៊ី​មួយទៀត​ក្នុង​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ដំរី ខន​គ្រី​ត (​បេតុង​លាយ​ស្រាប់​រូប​ដំរី​) នៅ​ក្រុង​ប៉ោយប៉ែត និង​សំណង់​ភោជនីយដ្ឋាន​នៅ​ខាងក្រោយ​ភ្នំ​ស្វាយ​ក្រុង​សិរីសោភ័ណ​ជាមួយ​លោក​ភី​ត​ធឺរ Peter) ជនជាតិ​អូស្ត្រាលី ដើមកំណើត​អាល្លឺម៉ង់ ក្នុង​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​កាត់ទោស​និង​ជាប់ពន្ធនាគារ​ចំនួន​៥​ឆ្នាំ តាំងពី​ឆ្នាំ​២០១៥​មក​។​

​ចំពោះ​ពិរុទ្ធជន កៅ សុធា នេះ​ត្រូវ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាត់ទោស​កំបាំងមុខ​កន្ល​ង​មក ករណី​ឆបោក (​រឿង​យក​ដី​អ្នកដទៃ ដែល​បាន​ចូល​ហ៊ុន​រកស៊ី​ក្នុង​ក្រុមហ៊ុន​ACG ទៅ​លក់​យកលុយ​តែម្នាក់ឯង​) ស្ថិត​ម្តុំ​សួន​ស្ព័​រ​នៅ​ផ្លូវជាតិ​លេខ​៥​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​តាំងពី​២០១០ ក្នុង​សំណុំរឿង​ព​ហ្ម​ទ័​ណ្ឌ​លេខ​:៥៤៣​ចុះ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១០​។​

​ឈ្មោះ កៅ សុធា បាន​យក​ដី​ដូចខាងលើ​លក់​អោយ​អតិថិជន​ជាច្រើន​នាក់ ជាពិសេស​អ្នក​នៅ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី​។ ជននេះ​ក៏ត្រូវ​បាន​ចាប់ខ្លួន​ម្តង​ហើយ​ករណី​ឆបោក​ដដែល​នេះ ប៉ុន្តែ​មិនត្រូវ​បាន​ចៅក្រម​និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ជំនាន់​លោក ផាន់ វណ្ណរ័ត្ន ចេញ​ដីកា​និង​បញ្ជូនទៅ​ឃុំខ្លួន​ឡើយ​។ ជននេះ​ក៏​ធ្លាប់​អួតអាង​ពី​ខ្សែ​អ្នកធំ ហើយ​មានគំនិត​ទុ​ច្ច​រឹត​ក្នុង​ការរកស៊ី​ចូល​ហ៊ុន​ក្នុង​អាជីវកម្ម​អចលនវត្ថុ​ធ្វើ​សំណង់ផ្ទះ​ល្វែង ផ្សារ​ទំនើប​នៅ​ម្តុំ​សួន​ស្ព័​រ​នោះ​។ ទើប​ពេលនេះ តុលាការ​បានចេញ​ដីកា​ថ្មី​បង្គាប់​អោយ​ចាប់ខ្លួន បញ្ជូនទៅអោយ​បំពេញ​និតិ​វិធី​នៃ​សំណុំរឿង​នៅ​ការិយាល័យ​ចៅក្រម​សាលាដំបូង​ខេត្ត ហើយ​បញ្ជូន​ចូល​គុក​នៅ​ថ្ងៃត្រង់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៧ ។​

​សូមបញ្ជាក់ថា ករណីនេះ​ប្រភព​មួយ​ថា ដើមបណ្តឹង​ប្តឹង​ទារ​សំណង​១០​ម៉ឺន​ដុល្លារ​អាមេរិក តែ​សាលក្រម​សម្រេច​កាត់ក្តី​អោយ​សង​ការខូចខាត​និង​ជម្ងឺ​ចិត្ត ៧​ម៉ឺន​ដុល្លារ​អាមេរិក​៕ ដោយ ៖ បន្ទាយ​

   

spot_img
×