Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ដេញ ផែង វណ្ណៈ និង ខាន់ ចាន់​សុផល ចេញពី​ក្របខ័ណ្ឌ​យោធា រឿងអាស្រូវ​រវាង​ព្រះសង្ឃ ​និង​នារី​ម្នាក់ ស៊ី​ពោត

spot_img

​កំពង់ធំ ​៖ សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​នា​ព្រឹក​នេះ​ថា បើ ផែង វណ្ណៈ និង ខាន់ ចាន់​សុផល នៅតែ​ចង់​ល្បី ដោយ​នៅ​តែ​បង្ក​បញ្ហាជា​បន្តបន្ទាប់ ជា​ពិសេស​រឿង​ស៊ី​ពោត ដែល​កើតចេញ ពី​លោក​សង្ឃ​មួយអង្គ និង​ស្ត្រី​វ័យក្មេង នៅតាម​ហ្វេ​សប៊ុក​ទៀត​នឹង​ដក​ចេញពី​ក្របខ័ណ្ឌ​យោធា ឱ្យទៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ហ្វេ​ស​បុក តែម្តង​។​

​សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យ​បញ្ចប់​រឿងអាស្រូវ រវាង​ព្រះសង្ឃ និង​នារី​ម្នាក់ នៅ​បន្ទាយមានជ័យ រឿង​ពោត ដែល​ជា​ការ​ជាន់ឈ្លី​តម្លៃ​ព្រះពុទ្ធសាសនា​។ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ស្នើឲ្យ​បងប្អូន​បញ្ចប់រឿង​ពោត ដែល​កំពុង​កក្រើក​ពេញ​បណ្តាញ Facebook ​កក្រើក​មេឃ រញ្ជូន​ដី ហើយ ផែង វណ្ណៈ និង ខាន់ ចាន់​សុផល នៅតែ​ចង់​តតាំង​រឿងនេះ​ទៀត​នោះ មិន​ថា​លោក​ឯក​ពាក់​ស័ក្តិ ពាក់​ផ្កាយ ឬ​ពាក់​ព្រះ​ខែ ក៏​អាច​ដក​និង​បណ្តេញចេញពី​យោធា ដើម្បី​ឲ្យ​វា​បញ្ចប់​រឿងនេះ​។​

​សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់ថា “​រឿង​មិន​ចេះ​ចប់ សូម្បី​តែ​យប់មិញ​នេះ ខ្ញុំ​ក៏​បាន​មើល ហើយ​ខ្ញុំ​យក​ឱកាស​ពី​ទី​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​រឿង​នៅ​បន្ទាយមានជ័យ រឿង​ដែល​កើតឡើង​ដោយ​ពោត​ស្ងោ ។ ខ្ញុំ​សូម​ឲ្យ​បញ្ចប់​រឿងនេះ បានទេ ដើម្បី​ការពារ​នូវ​តម្លៃ​នៃ​ព្រះ​ពុទ្ធសាសនា និង​ការពារ​នូវ​តម្លៃ​របស់​ស្ត្រី​ខ្មែរ ។ រឿង​មាន​តែ​មនុស្ស​២​នាក់​សោះ ទៅ​បង្កើត​រញ្ជូយ​មេឃ រញ្ជូយ​ផែនដី​ធ្វើឲ្យ​ពោត​ឡើង​ថ្លៃ ធ្វើឲ្យ​ពោត​ចុះ​ថ្លៃ​។ រឿង​នេះ​ជា​រឿង​មិន​សម​ហេតុផល​ទាល់តែ​សោះ ។ យប់មិញ​ខ្ញុំ​តាមមើល​តទៅទៀត ​ហើយ​រឿង​នេះ​ក៏​មិនមែន​ចាប់ផ្តើម​ពី​នរណា​នោះទេ គឺ​និយាយ​ដោយ​ត្រងៗ​ទៅ អ្នក​ដែល​ពូកែ​បង្កើត​រឿង គឺ​ផែង វណ្ណៈ​នោះ គឺ​ទី​១ ។

​និយាយឲ្យចំ​ទៅ អាហ្នឹង​ទៅ​សម្ភាសន៍​ខាង​លោក ។ ផែង វណ្ណៈ ល្មម​បាន​ហើយ ឯ​ទី​២ គឺ​ខាន់ ចាន់​សុផល ទៅ​សម្ភាសន៍​ខាង​ស្រី ។ ​វា​មិន​ខុស​ពី​ការចាប់​សង្អា​ប្រជល់​គ្នា​នោះទេ ហើយ​បង្កើត​រឿង​ទៅ​ណា​ទៀតហើយ ហើយ​ពីរ​នាក់​នេះជា​មន្ត្រី​យោធា​បើ​អស់លោក​បន្តធ្វើ​រឿង​របៀបនេះ អស់លោក​មិន​ខំ​រម្ងាប់​អធិករ​ទេ ហើយ​រឿង​មនុស្ស​ពីរ​នាក់ ធ្វើឲ្យ​កក្រើក​មេឃ​រញ្ជូយ​ផែនដី តែ​វា​មាន​ផលចំណេញ​អ្វី​ទៅ ។ ខាង​ព្រះសង្ឃ​ក៏​ត្រូវ​ទទួល​វិន័យ​រួចទៅហើយ ​ឯ​ខាង​ស្ត្រី​ក៏​ទទួល​ភាពអាម៉ាស់​ច្រើនណាស់​ទៅហើយ តើ​ខ្ញុំ​អាច​សុំ​បានទេ អស់លោក​អ្នក​ហ្វេ​សប៊ុក​ទាំងឡាយ​។ ​បង្ករឿង​ដល់​ណា​ទៀត ហើយ​បើ​តាម​ដឹង ខាន់ ចាន់​សុផល និង​ផែន វណ្ណៈ​នេះ​អ្នកលេង​ហ្វេ​សប៊ុក​ដូចគ្នា ប៉ុន្តែ​អត់​ត្រូវ​គ្នា​ទេ មួយ ផែង វណ្ណៈ ទៅ​សម្ភាសន៍​លោកសង្ឃ ។ ដល់​នាង​នោះ​ទប់ចិត្ត​មិនបាន ក៏​បង្ហោះ​ទាំងអស់ទាំង​សារ​សំឡេង​ទាំង​អ្វីៗ​ទាំងអស់​ហែក​ចេញ​មួយ​រឿង​ទៅ ហើយ​ខាន់ ចាន់​សុផល បានឃើញ​រឿងនេះ​ដូច​ជា​ស្រួល​ទៅ​បញ្ឆេះ​ខាង​ស្រី​មួយ​រឿង​ទៀត​ទៅ ហើយ​មក​បង្កើត​វគ្គ​ទី​១ វគ្គ​ទី​២ បន្តទៀត ។ បើ​យ៉ាង​ដូច្នេះ ​តើ​ដំណើរ​ជាតិ​យើង​វា​ទៅ​ជា​យ៉ាងម៉េច? ហើយ​ព្រះពុទ្ធសាសនា មិនគួរ​អាប់ឱន​បៀ​ប​នេះ​ទេ ​ចំពោះ​ការប្រព្រឹត្ត​មិន​គប្បី​ចំពោះ​សង្ឃ​មួយ​អង្គ ឬ​ពីរ​អង្គ​នោះ​ទេ ហើយ​ស្ត្រី​ក៏​មិន​ត្រូវ​បង្ខូច​កិត្តិយស​ដោយសារ​ទង្វើ​ខុសឆ្គង​របស់​ស្ត្រី​ម្នាក់​នោះ​ទេ ។ តើ​ខ្ញុំ​អាច​សុំ​បាន​ទេ​ពី​មន្ត្រី​យោធា​ទាំង​ពីរ​រូប​នេះ​បានទេ បើ​សុំ​មិនបាន​នៅ​មាន​ជម្រើស​សេសសល់ មានតែ​ដេញ​ចេញ​ពី​ជួរឲ្យទៅ​ធ្វើ​អ្នក​ហ្វេ​សប៊ុក​តែម្តងទៅ កុំឲ្យ​វា​នៅ​ក្នុង​កងទ័ព នាំ​តែ​ចង្រៃ​ទ័ពតទៅ​ទៀត​។ បើ​និយាយ​ពី​ផែង វណ្ណៈ​នោះ អាជ្ញាធរ​ខេត្ត​សៀមរាប​គេ​ធំ​ប៉ុន​មេឃ​ប៉ុន​ដី ឯង​ទៅ​ចេះ​រឿង​ប្លង់​ដី​ឯណា​ណោះ​វិញ ម៉េច ផែង វណ្ណៈ ​ចង់​ល្បី​ខ្លាំង មក​ដើរ​ដោះស្រាយ​រឿង​អ្វី ម៉េច​ចង់​មក​ធ្វើជា​ប៉ាវ​ចិន ចង់​ដោះស្រាយ​ដីធ្លី​។

​សម្តេច​តេជោ បានបញ្ជាក់​ថា អា​ទាហាន​ពីរ​នាក់​នេះ អត់​មាន​ការងារ​ធ្វើ ឬ​យ៉ាងម៉េច ? អា​ពីរ​នាក់​នេះ វា​ពាក់​ស័ក្តិ​ប៉ុន្មាន​? ​ហើយ​សួរ​ទៅ​ទា បាញ់ គឺ​ទៀ បាញ់ នៅ​ខេត្ត​សៀមរាប​។ ខ្ញុំ​ថា​ទាហាន ទៀ បាញ់ ឯ​តើ ទៀ បាញ់​ថា ខ្ញុំ​អត់​ដឹង​ផង ហើយ​មក​សួរ ឆៃ ស៊ីណា​រិទ្ធ​។ ឆៃ ស៊ីណារិ​ទ្ធ​ថា ដូរ​ទៅ​អគ្គមេបញ្ជាការ ហើយ​ឆៃ ស៊ីណា​រិទ្ធ បាញ់​រូប​មក​ឲ្យ​ខ្ញុំ​មើល គឺ​ផែង វណ្ណៈ និង​ខាន់ ចាន់​សុផល ​នៅ​ក្នុង​កងទ័ព​មែន អីចឹង​ទេ បើ​អស់លោក​លែង​អីចឹងៗ រឿង​មនុស្ស​តែ​ពីរ​នាក់​សោះ ។ គ្នា​បាន​ជា​អីចឹង​ទៅហើយ ​គួរ​អាណិត​គ្នា​ផង​បាន​ទេ ។ មនុស្ស​ណា​ដែល​មិន​ប្រព្រឹត្ត​ខុស​នោះ គឺ​គ្រាន់តែ​ទុក​ពេលវេលា ឲ្យ​គ្នា​ធ្វើ​ការកែប្រែ​ទៅបាន​ហើយ ​ហើយ​ពួកគាត់​ចង់​ចាញ់​ចង់​ឈ្នះ គឺ​ឲ្យ​ពួក​គាត់​តែ​ពីរ​នាក់​នោះ​ទៅ កុំ​យើង​ទៅ​បង្ហោះ​រឿង​បន្ថែមទៀត ​ចំណែក​អ្នក​បញ្ចេញមតិ​ជា​សិទ្ធិ​នៃ​អ្នកបកស្រាយ ប៉ុន្តែ​មិន​សម​មន្ត្រី​យោធា​របស់​ឯង​នេះ ទៅ​ចាប់​សង្អា​ប្រជល់​គ្នា​។ ​ថា​គ្នា​វា​ខុស​ទៅហើយ ឯង​នេះ​ទៅ​ដណ្តើម​ខុស​ដែរ អីចឹង​ទេ គួរតែ​ដាក់ទោស​អា​ពីរ​នាក់​ហ្វេ​សប៊ុក​នេះ​តែម្តង​និង​សូមឲ្យ​បងប្អូន​ហ្វេស​ប៊ុ​កស្ងប់បាន​ទេ ហើយ​បើ​រឿង​ដល់​ថ្នាក់​ក្តីក្តាំ​ឡើង​តុលាការ ជា​រឿង​របស់​គេ​ទៅ “​។​

​សម្តេច​តេជោ បាន​បន្ថែមថា “​រឿងនេះ បាន​នាយករដ្ឋមន្ត្រី លើកយក​និយាយ​កាន់តែ​ល្បី​ថែម​ទៀត ប៉ុន្តែ​លោក​ឯង​ត្រូវ​ចាំ​ថា ​លោក​ល្បី​មានន័យ​បែប​ម៉េច បើ​លោក​ឯង​នៅតែ​បន្ត​រឿង​ទៀត ស្រាប់តែ​ខាង​យោធា​ថា​លោក​ឯង ​មិន​គ្រប់​លក្ខណៈសម្បត្តិ​នៅ​ក្នុង​កងទ័ព ត្រូវ​បាន​​គេ​បណ្តេញចោល គឺ​វា​ចប់​រឿង ហើយ​ដំណើរ​ជីវិត របស់​យើង​ត្រូវ​ចប់​ត្រឹមហ្នឹង ។ ​កុំថាឡើយ​ស័ក្តិ​ប៉ុណ្ណឹង សូម្បីតែ​លោក​ខែ​ក៏​បាន​ដក​បាន​ដែរ​កុំ​ខ្វល់ពេក ។ លោក​ឯង​សាកល្បង​ល​មើល មិន​ថា​ពាក់​ស័ក្តិ ពាក់​ផ្កាយ​ពាក់​លោក​ខែ​ក៏​បាន​ដែរ ពី​ព្រោះ​អ្នក​ដែល​ស្នើ​តែងតាំង​គឺ​នាយករដ្ឋមន្ត្រី​នោះ​ឯង ហើយ​បើ​នាយករដ្ឋមន្ត្រី​ស្នើ​ដក​នោះ គឺ​ដក​បាន​ហើយ ​ហើយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ប​​ញ្ចេ​ញ​​​ចោល​តែ​ម្តង ដើម្បី​បញ្ចប់រឿង​”​។​ ​ឪពុក​ស្ដីប្រដៅ​កូន​ជា​រឿង​ធម្មតា​ ​បន្ទាប់​ពី​ទទួលបាន​ការស្តីបន្ទោស​ពី​សម្តេច​តេជោ លោក​ផែង វណ្ណៈ តាមរយៈ​ហ្វេ​សប៊ុក​របស់ខ្លួន បានបញ្ជាក់​ថា “​ខ្ញុំបាទ​សូម​អភ័យទោស​សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​កំហុសឆ្គង ដោយ​អ​ចេតនា អំពី​ករណី​លោក ស្រិល វណ្ណា និង ករណី​​ផ្សារ​ផល្លារ​រាត្រី​អង្គរ​៥ ខេត្តសៀមរាប ។ ខ្ញុំបាទ​សូម​គាំទ្រ និង​ទទួលយក​ទាំង​ស្រុង ចំពោះ​មតិ​ណែនាំ ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន ​សែន ដោយ​ខ្ញុំបាទ​នឹង​មិន​បន្ត​ការផ្សាយ អំពី​រឿង​ទាំង​២​នេះ តទៅទៀត​ទេ​”៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×