Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​ស្កាត់​សុំ​ត្រូវរ៉ូវ​គ្នា​វិញ តែ​ខាង​ស្រី​ពុំ​ព្រម មានអី​អតីត​សង្សារ​នេះ​ផ្ទុះ​កំហឹង ដក​កាំភ្លើង​បាញ់សម្លាប់​ឆៅៗ​តែម្តង (​មាន​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​សាហាវ​ផ្សៃ​ព្រៃ​មួយ ដែល​បុរស​ម្នា​ក់បាន​ដក​កាំភ្លើងខ្លី បាន​ប្រហារ​អតីត​មិត្តស្រី​របស់ខ្លួន​១​គ្រាប់​ចំ​ទ្រូង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ស្ថិតនៅ​ខាងក្រៅ​សយនដ្ឋាន​សកលវិទ្យា​ល័យ​របស់​នាង កាល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ប្រទេស​ថៃ ។​

​យោងតាម​កាសែត Mirror បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​អតីត​មិត្ត​ប្រុស​រូបនោះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Pukkapong Chittarom មាន​អាយុ ២៤​ឆ្នាំ​។ ចំណែកឯ នារី​រងគ្រោះ​ជាស​ង្សា​រវិ​ញ មានឈ្មោះ Nachareeya Thaprajit អាយុ ២១​ឆ្នាំ ជា​និស្សិត​ស្រី​ឆ្នាំ​ទី​៣ ផ្នែក​ធុរកិច្ច នៃ​សាកលវិទ្យាល័យ Suan Sunandha Rajabhat University ។ មុនពេល​កើតហេតុ Pukkapong Chittarom បាន​ទៅរក Natchareeya Thaprajit ស្ថិតនៅ​ក្បែរ​ផ្ទះ​របស់​នាង នៅក្នុង​ទីក្រុង​បាងកក ។​

​អ្នក​ទាំងពីរ​ត្រូវបាន​ដឹងថា បាន​ស្គាល់គ្នា​អស់​រយៈពេល​ប្រហែល ៥ ឆ្នាំ មក​ហើ ប៉ុន្តែ ពួកគេ​បាន​មាន​បញ្ហា​ទាស់ទែង​គ្នា រហូត​ឈានដល់​ខាង​ស្រី​សុំ​បែក​នាពេល​ថ្មីៗ​នេះ ។​

​ជនសង្ស័យ​ត្រូវ​បានឃើញ​ក្នុង​វីដេអូ​កាមេរ៉ា​ឃ្លាំមើល កំពុង​រង់ចាំ​នៅ​ខាងក្រៅ​សយនដ្ឋាន​របស់​នាង មុនពេល​នាង​បង្ហាញខ្លួន​ជាមួយ​មិត្ត​រួម​ថ្នាក់​របស់​នាង​ម្នាក់ នៅវេលា​ម៉ោង ១១ និង ៣០ នាទី ។​

Thaprajit កំពុងធ្វើដំណើរ​ទៅកាន់​ថ្នាក់រៀន​របស់​នាង នៅ​សកល​វិទ្យាល័យ Suan Sunandha Rajabhat និង​បាន​ឈប់​នៅពេល​នាង​បានឃើញ​អតីត​សង្សារ​រូបនេះ​ស្រែកហៅ ។

​ប៉ុន្តែ នាង​បដិសេធ​និយាយស្តី​ជាមួយ​គាត់ ហើយ​ខណៈ​នាង​បន្តដំណើរ ស្រាប់តែ​អតីត​សង្សារ​រូបនេះ​ផ្ទុះ​កំហឹង​ដក​កាំភ្លើង​បាញ់​គំរាម​១​គ្រាប់ ។ ប៉ុន្តែ ខណៈ​នាង​នៅតែ​រឹងទទឹង​នឹង​សំណើរ​របស់ខ្លួន បុរស​នេះ​ក៏​សម្រេច​បាញ់​នាង​ចំ​កណ្តាលដើមទ្រូង​១​គ្រាប់​ទៀត បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​តែម្តង ។​

​បន្ទាប់ពី​បាញ់ប្រហារ​អតីត​សង្សារ​រួច Pukkapong ក៏បាន​អង្គុយ​ឱប​សព​របស់​នាង និង​យក​កាំភ្លើង​ភ្ជង់​មាត់​ខ្លួនឯង រួច​បាញ់​ក្នុង​បំណង​សម្លាប់ខ្លួន​តាម​ក្រោយ ប៉ុន្តែ នៅមាន​ជីវិត ។​

​ក្រោយ​ហេតុការណ៍​ដ៏​សាហាវ​បានកើត​ឡើង ប៉ូលីស​ក៏បាន​ចុះមក​ពិនិត្យ និង​រកឃើញថា​នាង Natchareeya បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ Pukkapong ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​របស់ខ្លួន​ទម្លុះ​ថ្ពាល់ ។​

​មិត្តភក្តិ​របស់ Natchareeya ដែល​បានឃើញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ផ្ទាល់ បាន​និយាយថា​៖ «​ពួកគេ​ទាំង​ពីរបាន​ស្គាល់គ្នា​អស់​រយៈពេល ៤, ៥ ឆ្នាំ មកហើយ ប៉ុន្តែ ថ្មីៗ​នេះ ពួកគេ​កើតមាន​ជម្លោះ​នឹង​គ្នា​មួយ​រហូត Natchareeya សុំ​បែក​ជាមួយ​គាត់​» ។​

«​ខ្ញុំ​បានឃើញ Pukkapong បាញ់​នាង​នៅ​ចំពោះមុខ​ខ្ញុំ​តែង​ម្តង​» ។​

«​នៅពេល​ខ្ញុំ​បានឃើញ​គាត់​បាញ់​នាង ខ្ញុំ​បាន​រត់ចេញ​» ៕ ឧ​ត្ត​ម​

spot_img
×