Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! បុរស​ម្នាក់​ស្ទើរ​ពុំ​ជឿ​ភ្នែក ខណៈ​រកឃើញ «​កំពូល​ផ្លែ​ចេក​» នេះ​ប្រវែង​រហូតដល់​…

spot_img

​អ្នក​ចិន​ម្នាក់​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ស្ទើរតែ​ពុំ​ជឿ​នឹង​ភ្នែក​ខ្លួនឯង បន្ទាប់ពី​ប្រទះឃើញ​ផ្លែ​ចេក​១​ផ្លែ មាន​ប្រវែង​រហូតដល់ ៣០ សង់ទីម៉ែត្រ ខណៈ​គាត់​ធ្វើដំណើរ​ទេសចរណ៍​ទៅកាន់ Papua New Guinea ។​

​នៅក្នុង​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​គាត់​បក​ផ្លែ​ចេក​ដ៏​ធំ​សម្បើម​នេះ និង​លានមាត់​ថា​៖ «​វ៉ា​យ​… ពិតជា​កំពូល​ចេក​មែន​!!» ។​

​បុរស​ម្នាក់ទៀត​បន្ទាប់​មក ក៏បាន​បង្ហាញ​ផ្លែ​ចេក​របស់ខ្លួន​ដែលមាន​ទំហំ​សមល្មម ដោយ​ដាក់​វា​ក្បែរ​នឹង​ផ្លែ​ចេក​ដ៏​ធំ​នេះ ហើយ​ប្រៀបធៀប​ពី​ទំហំ​របស់ពួក​វា ៕ ឧ​ត្ត​ម​

spot_img
×