Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជា​ង ២.៥០០ នាក់ ងូតទឹក​ស្រាត​ដើម្បី​បំបែក​ឯ​កតទ​គ្គកម្ម​ហ្គី​ណេ​ស (មានវីដេអូ)

spot_img

​នៅ​ថ្ងៃ​ទី ៩ ខែមិថុនា ស្ត្រី​ជា​ង ២.៥០០​នាក់ បាន​បំបែក​ឯ​កតទ​គ្គកម្ម​ហ្គី​ណេ​ស ក្រោយ​ពេល​គេ​ជម្រុះ​សម្លៀក​បំពាក់​ចោល ងូតទឹក​សមុទ្រ​នៅ​តំបន់​សមុទ្រ​ដាច់ស្រយាល​មួយ​នៅ Ireland នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី ៦ ហើយ ដែល​គេ​ហៅថា “​ស្រាត និង​ងូតទឹក​” ដែល​រៀបចំឡើង​ដោយ​អ្នកស្រី Deirdre Featherstone ដែល​ជា​អ្នកជំងឺ​ម្នាក់​យក​ជោគជ័យ​បាន​លើ​ជំងឺមហារីក​ដោះ ។ ក្នុង​ឆ្នាំនេះ ព្រឹត្តិការណ៍​ខាងលើ​គឺ​ដើម្បី​ប្រ​មូលមូនិធិ​ឲ្យ Aoibheann’s Pink Tie ដែលជា​អង្គការ​សប្បុរ​ធម៌​សម្រាប់​ជួយ​ដល់​ក្មេងៗ​មាន​វាសនា​អាក្រក់​កើត​ជំងឺ​មហារីក នៅ Ireland ។​

​តាម​កាសែត Independent ស្ត្រី​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រួម​មាន​អ្នក​ជំងឺមហារីក អ្នក​ដែល​បាន​ហែល​ឆ្លងកាត់​ឬ​រង​ឥទ្ធិពល​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​កាលពី​ដំបូង​ឡើយ ព្រឹត្តិការណ៍​នេះ​មាន​មនុស្ស​ចូលរួម​តែ ៦០ នាក់ ប៉ុណ្ណោះ ហើយ​បាន​កើនឡើង​ដល់​ទៅ ២០០ នាក់ កាលពី​ឆ្នាំ​ទៅ​ម៉ិញ ។ នៅ​ឆ្នាំ​បាន​កើន​ដល់​ទៅ​ជាង ២.៥០០ នាក់ ៕ ចន្ទ្រា​

spot_img
×