Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ចំនួន​៤ មាន​ស្នាដៃ ក្នុង​យុទ្ធនាការ ប្រឆាំង​គ្រឿងញៀន ទទួលបាន​ថវិកា​រង្វាន់​ជាង​២៩​ម៉ឺន​ដុល្លារ​

spot_img

​​ភ្នំពេញ​៖ ថវិកា​សរុប ១.១៦៦.២៥៦.៨០០​រៀល ស្នើ​នឹង​២៩១.៥៦៤,២​ដុល្លារ ត្រូវបាន​ប្រគល់​ជូន​អង្គភាព ដែល​មាន​ស្នាដៃ​ចំនួន​៤ ជា​ការលើកទឹកចិត្ត ក្នុង​ការបំពេញ​ការងា​រ ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លើក​ទី​២ ខណៈ​ដែល​យុទ្ធនាការ​លើក​ទី​១ ត្រូវបាន​ប្រគល់ ជូន​យូរហើយ ដែល​មាន​ជាង ៥៦​ម៉ឺន​ដុល្លារ ។ ថវិកា​មួយ​ភាគ បាន​យក​ទៅ​ប្រើប្រាស់ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ជាតិ សម្រាប់​ព្យាបាល ស្ដារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន នៅក្នុង​ខេត្ត​ព្រះសីហនុ និង​មួយចំនួនទៀត បាន​ឧបត្ថម្ភ និង​ផ្ដល់​ជា​រង្វាន់ ដល់​មន្ដ្រី​អ្នក​អនុវត្តន៍​ច្បាប់ ។​

​ពិធី​សំណេះសំណាល និង​ប្រគល់​ថវិកា​រង្វាន់ លើកទឹកចិត្ត​នេះ ត្រូវបាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោម​អធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​លេខាធិការដ្ឋាន យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​លើក​ទី​២ និង​លោក នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​សមាជិក នៃ​លេខាធិការដ្ឋាន យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​លើក​ទី​២ ។​

​លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បានឲ្យដឹងថា អង្គភាព​ទាំង​៤ ដែល​ត្រូវបាន​ប្រគល់​ថវិកា ជូន​នោះ រួមមាន​៖ ទី​១៖​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ក្រាបបាន ២៦​ករណី រង្វាន់​ស្មើនឹង ១៧៩.៩៣៧,១​ដុល្លារ ទី​២៖​ក្រុម​ស៊ើបអង្កេត បទល្មើស​ឆ្លងកាត់​ព្រំដែន បង្ក្រាបបាន​២​ករណី រង្វាន់​ស្មើនឹង ១៤.៣១៥,៧​ដុល្លារ ទី​៣៖​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត បង្ក្រាបបាន​១១​ករណី រង្វាន់​ស្នើ​នឹង​៤៦.៨៧២,៩​ដុល្លារ ទី​៤៖​កងរាជអាវុធហត្ថ បង្ក្រាបបាន​១៥​ករណី ស្នើ​នឹង​៤០.៤៣៨,៥​ដុល្លារ ។​

​លោក នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​គូសបញ្ជាក់ថា ថវិកា​លើកទឹកចិត្ត​នេះ គឺជា​គោលការណ៍​សម្រេច​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ហើយក៏​ជា​ការយកចិត្តទុកដាក់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បានបញ្ជាក់​ថា អង្គភាព​ដែល​បាន​ទទួល​ថវិកា​នេះ ត្រូវ​ប្រើប្រាស់​ដើម្បី​ដឹកនាំ រៀបចំ​ផែនការ​បង្ក្រាប ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បន្ដទៀត មិនមែន​ផ្ដល់ជូន​ដើម្បី​យក​ទៅ​ចាយ​ស្រេច​តែ​ចិត្ត​នោះទេ ពោល​ត្រូវ​យក​ទៅ​បម្រើឲ្យ​កិច្ចការ​ជំនាញ​តទៅទៀត ។​

​លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ សម្រាប់​ប្រតិបត្តិការ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នេះ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច បាន​លក់​អចលនទ្រព្យ ដែល​រឹបអូស បាន​ក្នុង​ប្រតិបត្តិការ ចំនួន​២​កន្លែង រួចមកហើយ ដែល​ទឹកប្រាក់​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក ។ ថវិកា​ដែល​បាន​ពី​ការលក់​នោះ មួយ​ភាគ បាន​យក​ទៅ​ប្រើប្រាស់ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ជាតិ សម្រាប់​ព្យាបាល ស្ដារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន នៅក្នុង​ខេត្ត​ព្រះសីហនុ និង​មួយចំនួនទៀត បាន​ឧបត្ថម្ភ និង​ផ្ដល់​ជា​រង្វាន់ ដល់​មន្ដ្រី​អ្នក​អនុវត្ត​ច្បាប់ ។​

​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​កោតសរសើរ ចំពោះ​កងកម្លាំង​អ្នក​អនុវត្តន៍ ច្បាប់​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង បង្ក្រាប​គ្រឿងញៀន ដែល​ទទួលបាន​លទ្ធផល យ៉ាង​ល្អប្រសើរ ហើយ​សូមឲ្យ​កងកម្លាំង​ទាំងអស់ បន្ដ​នូវ​កិច្ចខិតខំ​ប្រែង​នេះ បន្ថែមទៀត ដើម្បី​ស្របតាម​គោល នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

     

spot_img
×