Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​លោក​! ភី​ឡុ​តម្នាក់​បើក​យន្តហោះ​ព្រលះ​ដើមឈើ និង​ត្រូវ​មែកឈើ​ដ៏​ធំ​បុក​ទម្លុះ​ស្មា​យ៉ាង​សាហាវ (​មាន​វីដេអូ​)

spot_img

​ភី​ឡុ​តម្នាក់​ដែល​បើក​យន្តហោះ​ប្រភេទ microlight ព្រលះ​នឹង​ដើមឈើ​១​ដើម និង​ត្រូវ​មែក​ឈើ​ដ៏​ធំ​មួយ​បុក​ទម្លុះ​ធ្លាយ​ស្មា​យ៉ាង​សាហាវ បាន​ប្រាប់​ក្រុម​គ្រូពេទ្យ​ថា​៖ «​ខ្ញុំ​ជាម​នុស្ស​ឆ្កួត​!» ។​

​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជាមួយ​កំណាត់​មែកឈើ នៅតែ​ជាប់​នឹង​ស្មា​របស់គាត់ អ្នកបើកបរ​យន្តហោះ​ឈ្មោះ Ivan Krasouski បាន​និយាយ​កំប្លែង​ថា គាត់​គឺជា​អាណាព្យាបាល​របស់​តួអង្គ Galaxy, Groot «មនុស្សឈើ​ដើរ» ។

​បុរស​អាយុ ៣៦ ឆ្នាំ រូបនេះ​មកពី Belarus បាន​កំពុងធ្វើការ​ហោះ​យន្តហោះ​ប្រភេទ microlight ស្ថិតនៅ​តំបន់​ជនបទ​មួយ ប៉ុន្តែ ជា​អកុសល គាត់​ក៏បាន​បើក​ចូល​ព្រឺ​ឈើ​មួយ ។​

​ទោះបី​ត្រូវបាន​ចាក់​ដោត​ដោយ​កំណាត់​មែកឈើ​ប្រវែង​១​ម៉ែត្រ នៅ​នឹង​ស្មា​ក៏ដោយ តែ Krasouski នៅតែ​គ្រប់គ្រង​ស្មារតី​យ៉ាង​ល្អ ដើម្បី​ថត​វីដេអូ​ពីលើ​គ្រែ​មន្ទីរពេទ្យ ដោយ​យ៉ាង​រីករាយ​ជាមួយនឹង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ទៅវិញ ។​

​នៅក្នុង​ខ្សែ​វីដេអូ​ដ៏​រន្ធត់ គាត់​បាន​ប្រាប់​អ្នកទស្សនា​ឲ្យ​សម្លឹងមើល​បណ្តា​រូបភាព​ដ៏​សាហាវៗ​នេះ​របស់គាត់ ។

«​គ្រប់គ្នា​បានដឹង​រួចទៅហើយ​ថា ក្រុមគ្រូពេទ្យ​បានធ្វើ​ឲ្យ​រូបភាព​ទាំងនេះ​រាលដាល ហេតុដូច្នេះ វា​គ្មាន​អ្វីដែល​នឹងត្រូវ​លាក់បាំង​នោះទេ សូម​មើលចុះ​!» ។​

​បុរស​រូបនេះ​បន្ទាប់មក បាន​ប្រៀបធៀប​ស្ថានភាព​របស់គាត់ ទៅនឹង​ការដាក់ទណ្ឌកម្ម​ដូច​នៅ​ម​ជ្ឈឹ​ម​សម័យ​អីចឹង ។ «​វា​ហាក់ដូចជា​នៅ​សម័យបុរាណ ដែល​មនុស្ស​ត្រូវ​បានដាក់​នៅលើ​បង្គោល​… ដូចជា​រូបខ្ញុំ​ត្រូវបាន​ដោត​នៅពេលនេះ​អីចឹង​» ។​

​ខ្លួនប្រាណ​បុរស​បេឡា​រុស​រូបនេះ ពោរពេញ​ដោយ​ឈាម ខណៈ​អង្គុយ​នៅលើ​គ្រែ​មន្ទីរពេទ្យ ដែល​មែកឈើ​នៅតែ​ដោត​នឹង​ស្មា​របស់គាត់ ។​

Krasouski បាន​ពន្យល់ថា ដំបូង​ឡើយ គាត់​បាន​គិតថា គាត់​មានសំណាង ហើយ​គេច​ផុតពី​គ្រោះថ្នាក់​នេះ ដោយ​ពុំ​ទទួល​នូវ​ការឈឺចាប់​បែបនេះ​ទេ ។​

​ទោះយ៉ាងណា គាត់​ត្រូវបាន​គេ​រំពឹងថា នាង​ជា​ស្បើយ​ពីរ​បួស​ដ៏​សាហាវ​នេះ បន្ទាប់​សម្រាក​ព្យាបាល​ក្នុង​រយៈពេល​ដ៏​វែង​មួយ ៕ ឧ​ត្ត​ម​

spot_img
×