Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Facebook Google និង​ក្រុម​បាត់​ទាត់​នៅ​អាឡឺម៉ង់ អបអរ​បុណ្យ​ឯករាជ្យ​កម្ពុជា​

spot_img

ថ្ងៃទី ៩​វិ​ច្ឆ​កា​នេះ​គឺជា​ខួប​លើក​ទី ៦៤​នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ចូលរួម​អបអរ និង​រំលឹក​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ទាមទារ​ឯករាជ្យ​បាន​ពេញលេញ​ពី​បារាំង ក្រោយពេល​ស្ថិតក្រោម​នឹម​ត្រួតត្រា​របស់​ប្រទេស​នេះ​អស់​រយៈពេល ៩០​ឆ្នាំ (១៨៦៣-១៩៥៣)​។​

​ក្រៅពី​ការអបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ពី​សំណាក់​ប្រជាជន​ខ្មែរ ពិភពលោក​ក៏បាន​ចូលរួម​ជាមួយនឹង​កម្ពុ​ជា​ដើម្បី​អបអរសាទរ​ទិវា​នេះ​ផងដែរ ពោលគឺ​ក្រុមហ៊ុន Facebook និង Google និង​ក្រុមបាល់ទាត់​ដ៏​ល្បីឈ្មោះ​មួយ​នៅ​អាឡឺម៉ង់ ក៏បាន​ចូលរួម​អបអរ​ជាមួយនឹង​កម្ពុជា​ផងដែរ​។​

​នៅលើ​ទំព័រ​ដើម ក្រុមហ៊ុន Google បា​នប​ញ្ជូ​ល​ទង់ជាតិ​របស់​កម្ពុជា​ដាក់​ទៅក្នុង​ឡូ​ហ្គូ​របស់ខ្លួន ចំណែក​នៅលើ Facebook វិញ​ឃើញ​មាន​រូប​បង្ហោះ​ប៉េងប៉ោង និង​រូប​វិមានឯករាជ្យ​។​

​ចំណែក​ក្រុម​ទាល់​ទាត់​ដ៏​ល្បី​មួយ​ក្នុង​លី​គ​កំពូល​របស់​ប្រទេស​អាឡឺម៉ង់ គឺ​ក្រុម Borussia Dortmund ក៏បាន​បង្ហោះ​សារ​កាលពី​ព្រឹក​នេះ ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​ដែលមាន​អ្នកគាំទ្រ​ចុច Like រហូតដល់ ១៥​លាន​នាក់​ជាង ក្រុម​នេះ​បាន​បង្ហោះ​សារ​ថា “​អបអរសាទរ​ខួប​លើក​ទី ៦៤​នៃ​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា​”​។ ទំព័រ​ហ្វេ​ស​បុក​របស់​ក្រុម Borussia Dortmund (goo.gl/VhL4ir)៕ សុភ័ក្ត្រ​

 

spot_img
×