Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​ក្បាច់​រួមភេទ​ចម្លែក​ពេក មានអី ខាង​ប្រុស​ជាប់​ក្បាល​ក្នុង​ប្រដាប់ភេទ​ខាង​ស្រី​

spot_img

​ប្តី​ប្រពន្ធ​មួយគូ ត្រូវបាន​គេ​ប្រញាប់​ដឹង​ទៅ​ពេទ្យ​ជាបន្ទាន់​ទាំងយប់ ក្រោយ​ពេល​ខាង​ប្រុស​ជាប់​ក្បាល​ ​ក្នុង​ប្រដាប់​ភេទ​របស់​ប្រពន្ធ​គាត់ ដោយសារ​តែ​ប្រើ​ក្បាច់​រួមភេទ​ចម្លែក​ពេក​។​

​លោក Tom និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ Janis Morrison ជា​ប្តី​ប្រពន្ធ​វ័យក្មេង​រស់នៅក្នុង​ទីក្រុង Greensboro នៃ​រដ្ឋ Alabama សហរដ្ឋ​អា​មេ​រិច​។ ពួកគេ​បាន​ហៅ​ទូរស័ព្ទ​សុំ​ជំនួញ​សង្គ្រោះបន្ទាន់ នៅ​ម៉ោង ១០​យប់​។​

​អ្នកស្រី Samantha Irving ដែលជា​អ្នក​លើក​ទូរស័ព្ទ បាន​និយាយថា​គាត់​ដំបូង​គិតថា វា​គ្រាន់តែ​​ជា​រឿង​លេងសើច​ប៉ុណ្ណោះ នៅពេល​មាន​ស្ត្រី​ម្នាក់​តេមក​ប្រាប់ថា ប្តី​គាត់​ជាប់​ក្បាល​ក្នុង​ប្រដាប់ភេទ​​គាត់​។​

​អ្នកស្រី Samantha Irving និយាយថា “​មាន​ស្ត្រី​ម្នាក់​តេមក​ប្រាប់ថា ប្តី​នាង​បាន​ធ្លាក់ និង​ជាប់​ក្បាល​ក្នុង​ប្រហោង​ប្រដាប់​ភេទ​របស់គាត់​។ ខ្ញុំ​ពិតជា​គិតថា នេះ​ជា​ការតេមក​លេងសើច​ប៉ុណ្ណោះ​”​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ World News Daily Report​។​

​ទោះ​គិតថា​ជា​ការតេមក​លេងសើច អ្នកស្រី​បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​ទីនោះ ហើយ​ពេទ្យ​ទាហាន​បានឃើញ​ថា ពិតជា​មាន​រឿង​នោះ​ពិតប្រាកដ​មែន​។​

​ពេទ្យ​ទា​ហារ​ម្នាក់​ឈ្មោះ Bill Austin ដែល​បាន​ទៅ​សង្គ្រោះ​ប្តី​ប្រពន្ធ​នោះ បាន​អះអាង​ថា ជនរងគ្រោះ​កំពុង​តែ​ដេក​ទាំង​អាក្រាតកាយ​នៅលើ​គ្រែ និង​មាន​ឈាម​ជាច្រើន​។​

​លោក​បញ្ជាក់ថា “​ស្ត្រី​ជា​ប្រពន្ធ​យំ​យ៉ាងខ្លាំង នៅពេល​ដែល​ខាង​ប្តី​នាង​កំរើក ប៉ុន្តែ​មុខ​ពាក់កណ្តាល​របស់​បុរស​នោះ​ជាប់​នៅក្នុង​ប្រហោង​ប្រដាប់ភេទ​ប្រពន្ធ​គាត់​”​។ ពួកគេ​ត្រូវបាន​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​វេជ្ជបណ្ឌិត​បញ្ជាក់ថា រឿង​របស់​ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​នោះ​ពិតជា​រឿង​កំរ​ណាស់​៕ សុភ័ក្ត្រ

 

spot_img
×