Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​កូន​ព្យុះ​នឹង​ធ្វើឲ្យ​តំបន់​សមុទ្រ ខេត្ត​កោះកុង និង​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់ៗ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ភ្លៀង​នឹង​បន្ដ​ធ្លាក់​ខ្លាំង​នៅ​កម្ពុជា ពិសេស​តំបន់​មាត់សមុទ្រ ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ដោយសារតែ​ឥទ្ធិពល​របស់​កូន​ព្យុះ​ទី ៤ និង​ព្យុះ​ទី​៥​។​

​បើ​តាម​ក្រសួង​ធនធានទឹក ផ្ទៃសមុទ្រ នឹង​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់ៗ ដូច្នេះ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។​

​ជាមួយគ្នានេះ ក្រសួង​បាន​បញ្ជាក់ថា ចំពោះ​រាជធានី និង​ខេត្ត​ដទៃទៀត របាយ​ទឹកភ្លៀង​នឹង​ថមថយ​ចុះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×