Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង​ហើយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង ធ្វើ​ព័ត៌មាន​លំអិត​អំពី​លោក​គីម ជុង​អ៊ុន

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ទី ១១ ខែមិថុនា បាន​ចុះផ្សាយ​លំអិត​អំពី​ព័ត៌មាន​សន្និសីទ​កំពូល និង​ប្រធានាធិបតី​អាមេរិក ។ នេះ​ជា​សកម្មភាព​មួយ​ត្រូវបាន​ចាត់ទុក​ថា​កម្រ​មាន​ណាស់ ។​

​តាម Reuter នេះ​ជា​ករណី​លើកលែង​របស់ KCNA ។ តាម​នោះ KCNA ឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អំពី “​យន្តការ​រក្សា​សន្តិភាព​យូរអង្វែង និង​និរន្តរភាព​” នៅ​ឧបទ្វីប​កូរ៉េ ការរំសាយ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ និង​បណ្តា​បញ្ហា​ពាក់ព័ន្ធ​ផ្សេងទៀត ។​

​ខណៈពេល​ដែល​មេដឹកនាំ​ទាំងពីរ​មក​ដល់​សិង្ហ​បុរី នៅ​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ ២០១៨ ។​

KCNA ក្នុង​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ឲ្យដឹងថា ៖ “​ទស្សនៈ​ដ៏​ជ្រាលជ្រៅ និង​ចក្ខុវិស័យ​ទូលំ​ទូលាយ​អំពី​ការបង្កើត​ចំណងទាក់ទង​ថ្មី​រវាង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជា​មា​និត្យ​កូរ៉េ និង​អាមេរិក បញ្ហា​អំពី​ការកសាង​យន្តការ​សន្តិភាព​យូរអង្វែង និង​ស្ថិរភាព​លើ​ឧបទ្វីប​កូរ៉េ បញ្ហា​យល់​ឲ្យបាន​ច្បាស់​អំពី​ការរំសាយ​នុ​យ​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត​នៃ​បណ្តា​ភាគី អនុលោម​តាម​តម្រូវការ​នៃ​ការប្រែប្រួល​យុគ្គសម័យ​និង​ត្រូវបាន​ប្តូរ​យោបល់​គ្នា​ក្នុង​សន្និសីទ​កំពូល កូរ៉េខាងជើង និង​អាមេរិក​” ។ KCNA ក៏​នៅ​បាន​សង្កត់ធ្ងន់ថា សន្និសីទ​កំពូល​នេះ​គឺជា​កិច្ចប្រជុំ​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​ពីរ ហើយ​ស្ថិត​ក្រោម​ចំណាប់​អារម្មណ៍​និង​ក្តីសង្ឃឹម​របស់​ពិភពលោក​ទាំងមូល ៕
​សូ​យ​ន​

spot_img
×