Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​លោក​គីម ជុង​អ៊ុន និង​ប្អូនស្រី Kim Yo-jong មក​សិង្ហ​បុរី ដោយ​ជិះ​យន្តហោះ​ពីរ​ផ្សេងគ្នា ?

spot_img

គេហទំព័រ NKNews.org ឲ្យដឹងថា លោក​គីម បាន​មក​អាកាសយានដ្ឋាន Changi តាម​យន្តហោះ 747-400 Changi (Singapore) Air China របស់​ចិន នៅវេលា​ម៉ោង ១៥ និង ១៥​នាទី (​ម៉ោង​តំបន់​) ថ្ងៃទី ១០ ខែមិថុនា ។ រូបភាព​មួយចំនួន​បង្ហាញឲ្យឃើញរថ​យន្ត Mercedes Benz ស្រោប​ដែកថែប រង់ចាំ​ទទួល​លោក​គីម នៅលើ​ព្រលាន ។​

​អ្នកយក​ព័ត៌មាន AP បាន​ថត​រូបភាព​យន្តហោះ​ដឹកជញ្ជូន IL-76 របស់ Air Koryo (​កូរ៉េខាងជើង​) ដែល​ចុះ​បន្ថែម​ប្រេង នៅ​ទីក្រុង​វ៉ាង​ចូ​វ​ប្រទេស​ចិន ដែល​មុន​នោះ​វា​បាន​ដឹកជញ្ជូន​រថយន្ត​របស់​លោក​គីម មក Changi ។​

​ប្រមាណ ១​ម៉ោង​ក្រោយ​ម ប្អូនស្រី​របស់​គីម គឺ​នាង Kim Yo-jong តាម​យន្តហោះ IL-62M ។​

​ទិន្នន័យ​របស់​គេហទំព័​រ Flight Radar 24 ដែល​ជំនាញ​តាម​កូរ៉េខាងជើង ឲ្យដឹងថា យន្តហោះ​ដឹក​លោក​គីម បាន​ប្តូរ​ផ្លូវ​ហោះហើរ​ជា​បន្តបន្ទាប់ ក្រោយ​ពី​ឆ្លងកាត់​រដ្ឋធានី​ប៉េកាំង ហើយ​ជាទូទៅ​គឺ​បើក​នៅលើ​លំហ​អាកាស​ដីគោក ចៀស​ឆ្ងាយ​ពី​លំហ​សមុទ្រ ។​

​រីឯ​ការដែល​លោក​គីម និង​ប្អូនស្រី​ជិះ​យន្តហោះ​រួម​គ្នា​មក​កាន់​សិង្ហ​បុរី គឺ​សំដៅ​ធានា​កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត​ដល់​មេដឹកនាំ​កូរ៉េខាងជើង ហើយ​វា​ពុំ​ខុសពី​ការដែល “​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​អាមេរិក មិន​ធ្វើ​ដំណើរ​ក្នុង​យន្តហោះ​រួម​គ្នា​ឡើយ ។ នេះ​ជា​គោលការណ៍​សន្តិសុខ ដើម្បី​រក្សា​ការដឹកនាំ​រដ្ឋាភិបាល​មិន​រង​ភាព​កាត់ផ្តាច់ ។​

​នៅ​កូរ៉េ​ខាងជើង គ្រួសារ​របស់​លោក​គីម ស្រដៀង​គ្នា​នឹង​រាជ្យ​វង្ស​មួយ​ដែរ ហេតុ​នេះ​នាង Kim Yo-jong មិន​អាច​ជិះ​យន្តហោះ​រួមជាមួយ​បងប្រុស​មកកាន់​សិង្ហ​បុរី​ឡើយ ៕ សូ​យ​ន​

spot_img
×