Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​សុរិយោដី​ខេត្តកណ្តាល​ម្នាក់ ចង់​លោត​ទឹក​ស្ពាន​ជ្រោយចង្វា​សម្លាប់ខ្លួន ហើយ​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​

spot_img

​ភ្នំពេញ ៖ មន្ត្រី​សុរិយោដី​ខេត្តកណ្តាល​ម្នាក់ ដែល​ទើប​ចេញពី​ក្លិប​ត្រូ​ហ្វែ​ស បើករថយន្ត​មកដល់​ស្ពាន​ជ្រោយចង្វា ក៏​ចុះ​ពី​រថយន្ត​រត់​ឆ្លេឆ្លា​រក​ចង់​លោត​ទម្លាក់​ខ្លួន​ចូលក្នុង​ទឹក ហើយ​សមត្ថកិច្ច​ឃើញ​ទាន់​ជួយ​អន្តរាគមន៍ ឃាត់​បញ្ជូន​មក​ខណ្ឌ​ជ្រោយចង្វា រួច​ធ្វើ​តេស្ត​ទឹកនោម​មាន​ជាប់​សារធាតុ​ញៀន​។​

​ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​។​បុរស​រូប​នោះ ឈ្មោះ លឿង អ៊ា​ន់ អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​សុរិយោដី​ខេត្ត​កណ្តាល បើករថយន្ត ម៉ាក ឡិច​ស៊ី​ស Gs450 ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2Al5422 ។ មន្ត្រី​សុរិយោដី​រូបនោះ បាន​ចេញ​ពី​ក្លិប ត្រូ​ហ្វែ​ស នៅ​ម៉ោង​០០​និង​១០​នាទី​រំលង ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ បើកបរ​ម្នាក់ឯង ដល់​លើ​ស្ពាន​បាត់បង់​ស្មារតី ក៏​ចុះ​ពី​រថយន្ត​រត់​ឆ្លេឆ្លា​ចង់​លោត​ទម្លាក់​ទឹក តែ​សមត្ថកិច្ច​ឃើញ​ទាន់​ជួយ​អន្តរាគមន៍ ឃាត់​បញ្ជូន​មក​ខណ្ឌ រួច​ធ្វើ​តេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×