Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​សត្វ​កំប្រុក​ត្រូវ​រង​ទារុណកម្ម​ដោយសារ​លួច​ស៊ី​ពោត​​ (មានវីដេអូ)

spot_img

​សត្វ​កំប្រុក​១​ក្បាល ត្រូវបាន​កសិករ​ចិន ចង​ជាប់​ទៅ​នឹង​ដប​ស្រាបៀ​រ រួច​វាយវាត់​មិន​ឈប់ឈរ​គួរឲ្យ​អាសូរ ពី​បទ​បាន​លួច​ស៊ី​ពោត ។​

​សត្វ​កំប្រុក​ពោះ​ក្រហម ត្រូវ​ចាប់បាន​ពេល​លួច​ស៊ី​ពោត​ក្នុង​កសិដ្ឋាន​របស់​កសិក​រ​មួយរូប នៅ​ខេត្ត​ហ្គី​ចូ​វ ប្រទេស​ចិន ។​

​វីដេអូ​រយៈពេល ៣​នាទី បង្ហោះ​លើ​បណ្តាញ​សង្ក​ម Weibo បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាពិសេស​ពី​អ្នកលេង​ហ្វេ​ស​បុក ។ ក្នុង​វីដេអូ សត្វ​កំប្រុក​បាន​ប្រឹង​រើបម្រះ​រក​វិធី​រំដោះ​ខ្លួន និង​រមួលខ្លួន​ដោយ​ការឈឺចាប់ ។​

​កសិករ​ម្ចាស់​ពោត វាយវាត់​មិន​ឈប់ឈរ​ទៅលើ​ពោះ​កំប្រុក ដែល​ត្រូវ​ចង​ជាប់​នឹង​ជេ​រស្តី​រហូត ។ “​ហេតុ​អ្វី​ឯង​លួច​ស៊ី​? យើង​ពុំ​មាន​ពោត​គ្រប់​សម្រាប់​ស៊ី​ផង ។ ឥឡូវ​ឯង​នៅ​ចង់​យក​ទៀត​?” កសិករ​នោះ​និយាយ ។​

​ឆ្លើយតប​នឹង​ការសួរចម្លើយ​របស់​កសិករ សត្វ​កំប្រុក​ប្រឹង​បង្រួញ​ខ្លួន និង​ត្រដាង​បាតដៃ​ដូចជា​កំពុង​ទប់ទល់​នឹង​រំពាន់​ដែល​វាត់​ផ្ទួនៗ​ដោយ​គ្មានក្តី​អាសូរ ។ មិន​ច្បាស់​ថា តើ​សត្វ​កំប្រុក​នៅ​មានវី​ជិត​ឬ​អត់​ក្រោយ​ទទ​យល​រង​ទារុណកម្ម​នេះ ។​

​សត្វ​កំប្រុក​ពោះ​ក្រហម​ស៊ី​ចំណី​សំខាន់ គឺ​ស្លឹកឈើ គ្រាប់ និង​ផ្លែ ។ អ្នក​ប្រើ​បណ្តាញ​សង្គម និង​អង្គការ​ការពារ​សិទ្ធិ​សត្វ​ជាច្រើន បាន​រិះគន់​ទ្វើ​ព្រៃផ្សៃ​របស់​កសិករ ពេល​ធ្វើបាប​សត្វ​ដែល​ពុំមាន​លទ្ធភាព​ការពារ​ខ្លួនឯង ៕ លី​សា​

spot_img
×