Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ព័ត៌មាន​អ្នកដឹកនាំ​សម្ដែង​ក្នុង​ផលិតកម្ម​ថោ​ន​ម្នាក់ ដេក​ជាមួយ​តារា​ស្រី ដើម្បី​ដូរ​ជាមួយ​ឱកាស​បាន​សម្ដែង​

spot_img

​​មាន​ដំណឹង​គួរឱ្យ​ចាប់អារម្មណ៍​អារម្មណ៍​មួយ ដោយ​ខណៈ​នេះ អ្នកដឹកនាំ​សម្ដែង​ល្បីឈ្មោះ ក្នុង​ផលិតកម្ម​ថោ​ន លោក ឃុន ធា​រិ​ទ្ធ ហៅ Rith Omega ត្រូវបាន​រង​ការ​រិះគន់ថា ដេក​ជាមួយ​តួ​ស្រី ជា​ថ្នូរ​នេះ​ឱកាស​បាន​សម្ដែង ដែល​ការចោទប្រកាន់​នេះ ធ្វើឱ្យ​លោក​ខឹងសម្បា​យ៉ាងខ្លាំង ។

​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ចាំ​ណាស់​មនុស្ស​ដែល​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​” ចេញ​សារ Comment ថា “​ចង់​គេង​ជាមួយ​តួ​សម្តែង​មិនបាន​ខឹង​ផលិតកម្ម​ផ្សេង​ហៅ​សម្តែង ចប់​និយាយ​ហ្មង Rith Omega ឥលូវ​ទំនេរ​អត់​ការងារ​ធ្វើ​អី​បង ដើរ​បាញ់​តែ​គេ​ចុះ​ផលិតកម្ម​ផ្សេង ថត​ពិបាក​មើល​ជាង​នឹងមិន​យកមក​បាញ់​ផង បើ​ចង់​ល្បី តែ​នេះ​តួ​ស្រី​ជាច្រើន​សឹងតែ​គ្រប់គ្នា​ហើយ​ថា លោក Rith Omega ឯង ដាក់​កំហិត​តួ​ស្រី​ថ្មីៗ​ថា បើ​ចង់​ថត​សុទ្ធតែ​ដេក​ជាមួយ​ខ្លួន គេ​មិន​ព្រម​តាម​ចងកម្ម​គេ ខ្មាស់​គេ​ណាស់​ល្បិច​ដដែលៗ​” ។​

​គួរ​បញ្ជាក់ថា សម្រាប់​ការសរសេរ​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​លោក ឃុន ធា​រិ​ទ្ធ បាន​រិះគន់​ទៅកាន់ MV បទ​ចម្រៀង​មួយ​បទ​របស់​ផលិតកម្ម​សាស​ស្ដា ដែលមាន​ចមណងជើង​ថា “​ក្បត់​ក៏បាន​មិន​ក្បត់​ក៏បាន​” ៕ សាវុធ​

  

spot_img
×