Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតកូន​ខ្មែរ​មក​ពី​តាកែវ ឡើង​បញ្ចេញ​សមត្ថភាព​​​ក្នុង​កម្ម​វិធី The voice វៀតណាម ធ្វើ​ឲ្យ Coach និង​ទស្សនិក​ជន​​ពេញ​​ចិត្ត​​ស្តូក​ហ្មង (មានវីដេអូ)

spot_img

​កូន​ខ្មែរ​ម្នាក់​ដែលជា​និស្សិត​ពេទ្យ នៅក្នុង​ប្រទេស​វៀតណាម បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅក្នុង​ស្រុក​ខ្មែរ​យើង ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា ខណៈ​និស្សិត​វ័យក្មេង​មកពី​ខេត្តតាកែវ​រូបនេះ បាន​ឡើង​បញ្ចេញ​សមត្ថភាព​ចម្រៀង ក្នុង​កម្មវិធី Vietnam Voice 2018 កាលពី​ថ្ងៃទី​០៣ ខែមិថុនា កន្លងទៅនេះ ។​

​ពុំ​ត្រឹមតែ​រូប​ស្រស់​សង្ហា​ប៉ុណ្ណោះ​ទេ តែ​និស្សិត​ប្រុស​ឈ្មោះ ស៊ឹម ច​ន្ទ័​ពន្លឺ ក៏មាន​ទឹកដម​សម្លេង​ដ៏​ពិ​រោះ​រណ្តំ ដែល​អាច​ទាក់ទាញ​ការចូល​ចិត្ត​របស់​គ្រូបង្វឹក​ស្រី​២​ដូង ចុច​ប៊ូ​តុង​អូ​ខេ​ព្រមៗ​គ្នា​ផងដែរ ។ នេះ​ជា​មោទនៈភាព​មួយ​របស់​កូន​ខ្មែរ ដែល​អាច​បញ្ចេញ​សមត្ថភាព​ចូលរួម​ប្រលង​ចម្រៀង​លំដាប់​កំពូល​នេះ នៅលើ​ឆាក​អន្តរជាតិ ។​

​ស៊ឹម ច​ន្ទ័​ពន្លឺ បាន​ប្រាប់​អ្នកសារព័ត៌មាន Zing.vn ថា គាត់​មាន​អាយុ ២៥ ឆ្នាំ មកពី​ខេត្តតាកែវ ប្រទេស​កម្ពុជា ។ សព្វថ្ងៃនេះ គាត់​កំពុង​សិក្សា​ផ្នែក​ឯកទេស​ទូទៅ​ឆ្នាំ​ទី​៥ នៃ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Thai Nguyen ប្រទេស​វៀតណាម ។​

​ភាសា​វៀតណាម ត្រូវបាន​ដឹងថា​ពិបាក​ក្នុង​ការរៀន​ណាស់ ព្រោះ​វា​មាន​សញ្ញា​ច្រើន ប៉ុន្តែ និស្សិត​រូប​សង្ហារ​ម្នាក់នេះ ពិតជា​មាន​អាច​បញ្ចេញ​តុង​វៀតណាម​យ៉ាង​ល្អ​បំផុត បន្ទាប់ពី​គាត់​រៀន​ភាសា​រៀ​ត​ណា​ម​អស់​រយៈពេល​ជាង ៥ ឆ្នាំ ។ ពន្លឺ បន្តថា គាត់​បាន​ចែករំលែក​ជំនាញ​និយាយ​ភាសា​វៀតណាម​ដ៏​ស្ទាត់ជំនាញ​នេះ តាមរយៈ​ការរៀន​និយាយ និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញ​គាត់​ជា​រៀងរាល់ថ្ងៃ ។​

​ទន្ទឹមនេះ​ផងដែរ ម្តាយ​របស់ ពន្លឺ ក៏បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ដល់​បណ្តាសា​រ​ព័ត៌មាន បងប្អូន​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស ដែល​គាំទ្រ​កូនប្រុស​របស់គាត់ ជាមួយ​ការជួយ​ចុច Share, Comment, Like ចំពោះ​ការបញ្ចេញ​សមត្ថភាព​របស់ ពន្លឺ ៖​

spot_img
×