Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី បញ្ចៀស​កើតមាន​ទំនាស់ និង​ប្រមូលផ្តុំ​ទៅ​ក្នុង​ការងារ​របស់​ខ្លួន ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល ប្រយ័ត្ន​ជាប់អន្ទាក់​ជនខិលខូច​បោក​អស់ប្រាក់ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក មួរ​ម៉ៅ​ដាក់គ្នា។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អាច​ចូលរួម​វិនិយោគ​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​មួយចំនួន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​អ្នក​ប្រាថ្នា​យក​ជា​គូគាប់ ។​

​ឆ្នាំ​ខាល ៖ ការងារ រីកចម្រើន មានលទ្ធភាព​ឡើង​តំណែង​ខ្ពស់ជាង​មុន​។ លុយកាក់ អាច​ឡើង​ប្រាក់ខែ បាន​ទទួល​រង្វាន់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ស្ថិរភាព ពុំមាន​បញ្ហា​ប្រឈម​គួរ​ឲ្យ​ខ្វាយខ្វល់ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ឲ្យបាន​ញឹកញាប់​ដើម្បី​រឹតចំណង​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ផ្អែមល្ហែម ។​

​ឆ្នាំ​រោង ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការចរចា សហកា​រកស៊ី ។ លុយកាក់ ទោះបី​មាន​បន្ថែម​ខ្ទង់​ចំណូល តែ​នៅ​តែ​ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ​គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដោយ​ការអញ្ជើញ​គេ​ទៅ​បរិភោគ​បាយ​មួយ​ពេល​ជាមួយគ្នា ។ លុយកាក់ ល្អប្រសើរ មានឱកាស​កើន​ថែម​ចំណូល ។ មនោសញ្ចេតនា អ្នក​បាន​រៀបកា​រហើយ​គួរ​ថែរក្សា​ចំណង​ស្នេហ៍​ឲ្យ​រឹងមាំ កុំ​ស្តាប់​ពាក្យសម្តី​អ្នក​ក្រៅ ។​

​ឆ្នាំ​មមី ៖ ការងារ មិន​ត្រូវ​អភិរក្ស​ជ្រុល​ក្នុង​ការងារ គួរ​ដើរ​ឲ្យទាន់​ភាពជឿនលឿន​ក្នុងសង្គម ។ លុយកាក់ ជួប​ឱកាសល្អៗ​ច្រើន ដើម្បី​បន្ថែម​ចំណូល ត្រូវ​ចេះ​ក្តាប់​យក​ឲ្យទាន់ ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ ។​

​ឆ្នាំ​មមែ ៖ ការងារ អាច​ចូលរួម​វិនិយោគ​រក​ចំណេញ​បានល្អ ក្នុងថ្ងៃនេះ​។ លុយកាក់ ចំណូល​កើនឡើង ។ មនោសញ្ចេតនា​គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្សជាទី​ស្រឡាញ់​រប​ស់​អ្នក ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​ជ្រៀតជ្រែក​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​រឿង​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា​ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ បញ្ចៀស​កុំឲ្យ​មាន​ការឈ្លោះប្រកែ​កក្នុងការ​ងារ​ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​របស់​អ្នក ។ លុយកាក់ ស្ថិរភាព​ពុំមាន​បាត់បង់ តែ​ក៏​ពុំ​កើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។​

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ ត្រូវ​ប្រឹងប្រែង​ចាប់​យក​ឱកាស​ឈាន​ឡើង​ទៅ​មុខ​ទៀត ។ លុយកាក់ ធ្លាក់ចុះ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​រឿង​តូចតាច ។

​ឆ្នាំ​កុរ ៖ ការងារ ស្ថិរភាព គ្រប់យ៉ាង​ដំណើរការ​ដូច​ប្រក្រតី ។ លុយកាក់ គួរ​ចេះ​ចាប់​យក​ឱកាស​ដើម្បី​បង្កើន​ចំណូល​ថែម ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ៕​

spot_img
×