Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សាយ​ផ្ទាល់​ជំ​នួប​កំពូល​ប្រវត្តិ​សាស្ត្រ​រវាង​លោក​ដូ​ណាល់ ត្រាំ និង​លោក គីម ជុង​អ៊ុន (មានវីដេអូ)

spot_img

នៅ​ប្រមាណ​ពីរ​ម៉ោង​ប៉ុណ្ណោះ ជំនួ​បកំពូល​ជាប្រវត្តិសា​ស្ត្ររវា​ង​ប្រធានាធិប​តីអា​មេរិក​ដូណាល់​ត្រាំ និង​មេដឹក​នាំកូរ៉េ​ខាង​ជើង​គីម ជុងអ៊ុន ដែល​ប្រព្រឹត្តទៅ​នៅសណ្ឋាគារ ​Capella ។

មក​ទល់​ពេលក​ម្មវិធី​លំអិ​តអំពី​ស​កម្មភាពនៃ​អង្គសន្និ​សីទ​កំពូល​ត្រូវ​បានប្រកាស​ផ្សាយ​ជា​សាធារណៈ ។ តាម​នោះ​លោកគីម និង​លោក​ត្រាំ នឹងជួបតទល់គ្នាតែពីរនាក់ និងអ្នកបកប្រែ នៅវេលាម៉ោង ៩ ព្រឹក (ម៉ោងនៅសិង្ហបុរី) ក្នុងអំឡុងពេល ៤៥នាទី ។ បន្ទាប់​មកប្រតិភូទាំងពីរ នឹងចូលរួមសន្និសីទបើកទូលាយ ។

ក្រោយ​ពេល​ប្រជុំចប់ លោក​ត្រាំ នឹង​រៀបចំ​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃដដែល ហើយ​បន្ទាប់​មក​លោក​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​វិញ​នៅ​ពេល​យប់ ។

មុន​នោះ​ប្រមុខកា​រទូតអា​មេរិក Mike Pompeo បានចាក​ចេញពី​សណ្ឋាគារ Shangri-La ដែល​ទៅកាន់​កន្លែង​សន្និសីទ​កំពូល ។

កង​យោធាជើងទឹ​កសិង្ហបុរី បង្កើន​សកម្មភាព​ល្បាត​ដើម្បី​ធានា​សន្តិសុខ​សម្រាប់​សន្និសីទ​កំពូល ។

រូបភាព​នៅ Sentosa មុន​ពេលសន្និសីទ​កំពូល​ប្រព្រឹត្​តទៅ ។

អតីត​តារាបាល់​បោះ Dennis Rodman ដែល​ជា​មិត្តអ​ស់​មួយ​ជីវិត​របស់​លោក​គីម ជុងអ៊ុន បាន​ទៅ​ដល់​សិង្ហ​បុរី​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី ១២ ខែ​មិថុនា ៕ សូយន

spot_img
×