Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​គីម ជុង​អ៊ុន កំណត់​កាលបរិច្ឆេទ​ចុង​ក្រោយ​សម្រាប់​បញ្ចប់​ជំនួប​កំពូល​ជាមួយ​លោក​ត្រាំ​

spot_img

​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា មន្ត្រី​អាមេរិក​ពីររូប ដែល​ចូលរួម​ក្នុង​ការរៀបចំ​ផែនការ​សម្រាប់​សន្និសីទ​កំពូល​ឲ្យដឹងថា មេដឹកនាំ​គីម ជុង​អ៊ុន បាន​កំណត់​ពេលវេលា​ចុង​ក្រោយ​សម្រាប់​បញ្ចប់​សន្និសីទ​នេះ​នៅ​សិង្ហ​បុរី ជា​ហេតុ​ធ្វើ​ឲ្យ​ប្រធានាធិបតី​ដូ​ណាល់ ត្រាំ ត្រូវ​រៀបចំ​ពេលវេលា​ចាកចេញ​ពី​សន្និសីទ​នេះ​ឆាប់​ជា​ង​ការគ្រោងទុក ។​

​តាម​មន្ត្រី​ទាំងពីរ​ខាងលើ លោក​ត្រាំ​បាន​ត្រៀម​ខ្លួន​បន្តពេល​សម្រាប់​សន្និសីទ​នេះ ប្រសិនបើ​ដំណើរការ​ចរចា​មាន​ការលូតលាស់ ប៉ុន្តែ​អាស្រ័យ​ដោយ​លោក​គីម បានកំណត់​ច្បាស់​អំពី​ពេលវេលា​ចាកចេញ​ពី​សន្និសីទ​នេះ ធ្វើឲ្យ​ប្រធានាធិបតី​អាមេរិក​ក៏​ត្រូវ​មាន​ជម្រើស​ដូចគ្នា​ដែរ​។​

​តាម​ផែនការ​ដំបូង​មេដឹកនាំ​កូរ៉េខាងជើង មាន​គំរោង​ឡើង​យន្តហោះ​វិល​ទៅ​ប្រទេស​វិញ នៅវេលា​ម៉ោង ៦​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី ១២ ខែមិថុនា (​ម៉ោង​នៅ​សិង្ហ​បុរី ម៉ោង ១៥​និង​០០​នៅ​កម្ពុជា​) បន្ទាប់​ពី​ពេលវេលា​ចាប់ផ្តើម​សន្និសីទ​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​អាមេរិក​មាន​គម្រោង​ចាកចេញ​ពី​សិង្ហ​បុរី​វេលា​ម៉ោង ១៩ និង ០០​នាទី នៅ​យប់​ថ្ងៃទី ១៩ ខែមិថុនា ៕​សូ​យ​ន​

 

spot_img
×