Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​អាមេរិក​-​កូរ៉េខាងជើង មាន​ថេរៈវេលា ៧​ម៉ោង នៅ​ក្នុង​ថ្ងៃនេះ នឹង​ប្រព្រឹត្តទៅ​បែបណា​? (មានវីដេអូ)

spot_img

​តាម​ផែនការ​នៅថ្ងៃនេះ ប្រធានាធិបតី​ដូណាល់​ត្រាំ នឹង​ចាប់​ដៃ ហើយ​បរិភោគ​អាហារ​ថ្ងៃត្រង់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ។ វា​ពិតជា​ទិវារ​អស្ចារ្យ​មួយ​រវាង​ភាគី​ពីរ ដែល​មួយ​ឆ្នាំ​មុន​នោះ​ប៉ុណ្ណោះ ធ្លាប់​បាន​ប្រឈមមុខគ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ ។​

​លោក​ដូណាល់ ត្រាំ នៅ​មុន​ជំនួប​ផ្លូវ​ការចាប់ផ្តើម បាន​សរសេ​រលើ Twitter ថា ៖ “​បណ្តា​ជំនួប​ចុង​ក្រោយ​រវាង​ភាគី​ទាំងសងខាង​មុនពេល​ប្រព្រឹត្ត​ទៅ​ជំនួប​កំពូល ពិតជា​រលូន​ហើយ​ឆាប់រហ័ស ប៉ុន្តែ​ចុងក្រោយ​ជា​រឿង​មិន​សំខាន់​ហួសហេតុ​ពេក​ទេ ។​

​យើងទាំងអស់គ្នា នឹង​ឆាប់​បានដឹងថា តើ​កិច្ចព្រមព្រៀង​មួយ​ប្រាកដថា នឹង​មាន​ដែរ​ឬទេ ។​

​ខណៈពេល​ដែល​នៅ​មុន​ជំនួប ប្រធានាធិបតី​អាមេរិក ដែល​ធ្លាប់​ជា​ពាណិជ្ជករ​ម្នាក់​ផង​ដែរ​នោះ បាន​ប្រើ​វិធី​មុន​ជំនួប​នេះ ស្រដៀង​នឹង​ពាណិជ្ជករ​ម្នាក់ ។ លោក​បាន​សរសើរ សន្យា លាយឡំ​នឹង​ការ​គំរាម និង​ចាកចេញ​ពី​កិច្ច​ចរចា ។ លើសពីនេះ​ទៀត​លោក​ថែមទាំង​ប្រកាសថា ដោយ​ប្រើ​ពេល​តែ ១​នាទី ដំបូង​ក្នុង​ជំនួប​កំពូល លោក​អាច​ដឹងថា​បាន​ថា លោក​គីម ពិតជា​ប្រាថ្នា​ចង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែ​រ មែន​ដែរឬទេ​?

​ចំណែក​ភាគី​មេដឹកនាំ​គីម ជុង​អ៊ុន វិញ មាន​នូវ​កាយវិការ​យ៉ាង​អាថ៌កំបាំង បង្កប់​នូវ​គំនិត​ព្រៀងទុក​ជាច្រើន ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក បាន​ស្វាគមន៍​ការចរចា​ជាមួយ​អាមេរិក ធ្វើ​ហាក់ដូចជា​មិនដឹងមិនឮ​អំពី​ទស្សនៈ​របស់​អាមេរិក ងាក​មក​វាយប្រហា​រ​មន្ត្រីជាន់ខ្ពស់​ក្រោម​អំណា​ចលោក ត្រាំ ។​

​នៅ​មិនយូរប៉ុន្មាន​ទៀត​ទេ ពិភពលោក​នឹង​ដឹង​ច្បាស់​ពី​លទ្ធផល​នៃ​ជំនួប ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​នេះ ៕ សូ​យ​ន​

spot_img
×