Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វីលីពីន អនុម័ត​ផែនកា​រទិញ​យោធភ័​ណ្ឌ​ការពារ​ប្រទេសដ៏​ធំ​សម្បើម

spot_img

​​ប្រភព​ពី​ស៊ីន​ហួរ​ឲ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana នៅ​ថ្ងៃ​ទី ១១ ខែមិថុនា ប្រកាសថា ប្រធានាធិបតី Rodrigo Duterte បាន​យល់ព្រម​នឹង​ផែនការ ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​ហ្វីលីពីន (AFP) ទិញ​បន្ថែម​យន្តហោះ​ប្រយុទ្ធ យន្ត​ល្បាត​រយៈ​ចម្ងាយ​ឆ្ងាយ ឧ​ត្ថ​ម្ភាចក្រ​ប្រយុទ្ធ កាំភ្លើង​យុទ្ធភ័ណ្ឌ​យោធា​ទំនើប និង​នាវាមុជទឹក​មួយគ្រឿង ។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន លោក  Lorenzana លើក​ឡើង​ច្បាស់​ថា ៖ “​យើងខ្ញុំ​កំពុង​ពិនិត្យមើល​អំពី​លទ្ធភាព និង​ប្រភព​ផ្គត់​យោធភ័​ណ្ឌ​ទាំងនេះ រួម​មាន​កូរ៉េខាងត្បូង រុស្ស៊ី និង​បណ្តា​ប្រទេស​ដទៃ​ទៀត ។​

​កាលពី​សប្តាហ៍​មុន មន្ត្រី​សន្តិសុខ​ពីររូប បាន​ធ្វើឲ្យ​បែកធ្លាយ​ផែនកា​ររបស់ AFP ដែល​នឹង​ទិញ​យន្តហោះ​ប្រយុទ្ធ​ពហុ​មុខងារ​ចំនួន ១២​គ្រឿង និង​នាវា​ពិឃាត​ខ្នាតតូច​ពីរ​គ្រឿង ខណៈពេល​ដែល​នាវាមុជទឹក នៅ​ត្រូវការ​ពេលវេលា​សម្រាប់​ពិចារណា ៕ សូ​យ​ន​

spot_img
×