Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​នឹង​បន្ត​សួរចម្លើយ លោក កឹម សុខា បន្ថែមទៀត នៅ​ថ្ងៃទី​២៤​វិច្ឆិកា​

spot_img

ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​គី ឫទ្ធី បានចេញ​លិខិតអញ្ជើញ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ចូលរួម​ក្នុង​នីតិវិធី​សួរចម្លើយ លោក​កឹម សុខា​បន្ថែមទៀត​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​)​។

​បើ​យោងតាម​លិខិត​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានចេញ​លិខិត​អញ្ជើញលោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ កឹម សុខា ឲ្យ​ចូលទៅ​បន្ទប់​សាកសួរ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ម​៣) ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដើម្បី​ចូលរួម​ក្នុង​នីតិវិធី​សួរចម្លើយ​ឈ្មោះ​កឹម សុខា អំពី​ដំណើររឿង ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ( ក្បត់ជាតិ​) ។ ចៅក្រម​ស៊ើបសួរ​ក៏បាន​បង្គាប់​ដល់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ កឹម សុខា​ក្នុងពេល​អញ្ជើញ​ចូលរួម​តាម​កាលបរិច្ឆេទ​កំណត់​ខាងលើ ព្រមទាំង​យក​ឯកសារ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ខាងលើ​មកជា​មួយ ប្រសិនបើ​មាន​។​

​គួរ​បញ្ជាក់ថា កន្លងមក​ថ្មីៗ​នេះ ទាំង​សាលាឧទ្ធរណ៍ និង តុលាការ​កំពូល​បានសម្រេច​ទាត់ចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ កឹម សុខា ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ។ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ​ល្មើស ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×