Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៣​នាក់ ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ខណ្ឌ​ទួលគោក​

spot_img

ភ្នំពេញ ​៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បន្ដ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៣​នាក់ ដែល​បាន​ចូលមក​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានបញ្ជាក់​ថា កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ​ហាង​កាហ្វេ ផ្លូវ​លេខ​២២៣ និង​ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រកឃើញ​ជនជាតិ​វៀតណាម ចំនួន​១៣​នាក់ ស្រី​៥​នាក់ បាន​លួច​ស្នាក់នៅ និង​ប្រកប​របរ ដោយ​ខុសច្បាប់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ក្រោយ​ឃាត់ខ្លួន ក្រុម​ប្រតិបត្តិការ បាន​បញ្ជូន​ជនជាតិ​វៀតណាម ទាំង​១៣​នាក់ ទៅកាន់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់​។​
​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា បានឲ្យដឹងថា ប្រតិបត្តិការ​នេះ សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្ថិត​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×