Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ក្រសួងការពារជាតិ​ឥណ្ឌា ជួយ​ផ្តល់​សម្ភារៈ​ទំនើប សម្រាប់​ការ​ដោះ​បំផ្លាញ​មីន និង​ចូល​ចត នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ស្រី​ម៉ា​ទី នី​ម៉ា​ឡា ស៊ី​ថា​រ៉ា​ម៉ាន រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំណូមពរ​ដល់ ក្រសួង​ការពារជាតិ​ឥណ្ឌា ឲ្យជួយ​ផ្តល់​សម្ភារៈ​ទំនើប សម្រាប់​ការ​ដោះ​បំផ្លាញ​មីន និង​ជួយ​បណ្តុះបណ្តាល​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​សុំ​ឲ្យ​ឥណ្ឌា ឲ្យ​បន្ត​ចូល​ចត នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​កម្ពុជា​បន្ត​ទៀត​។​

​លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា ស៊ី​ថា​រ៉ា​ម៉ាន រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា បាន​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា លោក​ស្រី​ស្រី​ម៉ា​ទី នី​ម៉ា​ឡា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា បាន​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដោយ​បាន​ប្រារព្ធ​ពិធី​ទទួល​ជា​ផ្លូវការ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

​ក្នុងជំនួប​សន្ទនា​នា​ឱកាស​នោះ លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា បានបញ្ជាក់​ថា​៖ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ឥណ្ឌា មាន​តាំង​ពី​យូ​លង់​ណាស់​មកហើយ តាមរយៈ​វប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ ដែល​ប្រទេស​ទាំង​២ មាន​ប្រហាក់ប្រហែលគ្នា​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា​៖ ប្រទេស​ឥណ្ឌា​ធ្លាប់ បាន​ទទួលស្គាល់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨១ ក្នុង​ការជួយ​ជំរុញ​ឲ្យ មាន​ប្រជាធិបតេយ្យ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។​

​មានមតិ​ឆ្លើយតប​វិញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា នៅ​កម្ពុជា​នា​ពេល​នេះ បាន​នាំមក​នូវ​ការ​រឹតចំណង​មិត្តភាព និង​ពង្រឹង​កិច្ច សហប្រតិបត្តិការ​ប្រទេស​ទាំង​២ កងទ័ព​ទាំង​២ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​លូតលាស់​បន្ថែមទៀត​។ សម្តេច​បាន​ថ្លែងអំណរគុណ ពេល​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច ក្នុង​ដំណាក់កាល​នោះ ដោយ​លែ​ក​ឥណ្ឌា​បាន​ផ្តល់​ភាព​កក់ក្តៅ និង​ទំនុកចិត្ត​ដល់​កម្ពុជា ចាប់ពី​ពេល​មុនៗ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ សម្តេច​ពិជ័យ​សេនា ក៏​បាន​រំលឹក​ឡើងវិញ ពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព ជូន​ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌា បាន​បញ្ចូន​កងទ័ព​មក​កម្ពុជា​ច្រើ​ន​ជាងគេ ក្នុង​កងកម្លាំង អ៊ុនតាក់ ហើយ​ជាងនេះទៅទៀត​ឥណ្ឌា ជា​ប្រទេស​ដែល​តែងតែ គាំទ្រ​ដល់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​។ តាមរយៈ​ជំនួប​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំណូមពរ​ដល់ ក្រសួង​ការពារជាតិ​ឥណ្ឌា ឲ្យជួយ​ផ្តល់​សម្ភារៈ​ទំនើប សម្រាប់​ការ​ដោះ​បំផ្លាញ​មីន បម្រើឲ្យ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព និង​បាន​ស្នើសុំ​ដល់​ឥណ្ឌា ឲ្យជួយ​បណ្តុះបណ្តាល​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ទាំង​នៅក្នុង​ប្រទេស ក៏ដូចជា បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​ឥណ្ឌា​។ សម្តេច​ពិជ័យ​សេនា ក៏​បាន​ស្នើសុំ​ឥណ្ឌា​ឲ្យ​បន្ត​ចូល​ចត នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​កម្ពុជា​បន្ត​ទៀត ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក រវាង​កងទ័ព​ជើង​ទឹក​ទាំង​២​។​

​មានមតិ​ឆ្លើយតប​វិញ លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា បានលើកឡើង​ពី​បំណង ចង់ឲ្យ​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ បាន​ទៅ​ធ្វើ​ការបណ្តុះបណ្តាល រៀនសូត្រ​ឲ្យបាន​ច្រើន នៅ​ប្រទេស​ឥណ្ឌា លើ​មុខ​ជំនាញ​ថែរក្សា​សន្តិភាព​។ លោកស្រី បាន​ស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ នៃ​ក្រសួង​ការពារជាតិ​ទាំងពីរ ធ្វើការ​រួមគ្នា ដើម្បី​វិះ​រក​វិធី​ធ្វើ​យ៉ាងណា ឲ្យ​ដំណើរការ​បណ្តុះបណ្តាល ដល់​សិក្ខាកាម​យោធា​កម្ពុជា ប្រព្រឹត្តិ​ទៅ​ទទួលបាន​លទ្ធផល​ល្អ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×