Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រកឃើញ​បេក្ខជន​ជ័យលាភី ផ្នែក​ការប្រើប្រាស់​កម្មវិធី ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម តាម​ទូរស័ព្ទ​ចល័ត សម្រាប់​ខែ​ឧសភា ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​រកឃើញ​បេក្ខជន ជ័យលាភី​ម្នាក់​ទៀត​ហើយ ដែល​បាន​ប្រើប្រាស់ កម្មវិធី​ព័ត៌មាន តាម​ទូរស័ព្ទ​ចល័ត​ច្រើនជាងគេ សម្រាប់​ខែ​ឧសភា ឆ្នាំ​២០១៨ គឺ​បាន​ទៅលើ​លោក ជ័យ តុលា ដែល​រស់​នៅ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា កម្មវិធី​ព័ត៌មាន របស់​ក្រសួង​ពាណិជ្ជកម្ម តាម​ទូរស័ព្ទ​ចល័ត​នេះ បាន​ផ្តល់​ចំណេះដឹង ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម និង​ព័ត៌មាន នៃ​ការផ្តល់​សេវា​សាធារណៈ ក៏​ដូច​ជា​សកម្មភាព របស់​ថ្នាក់ដឹកនាំ​ក្រសួង ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ ជាពិសេស ប្រជាជន អាច​ប្រើប្រាស់​កម្មវិធី​នេះ សម្រាប់​ទំនាក់ទំនង ឬ​សាកសួរ​ព័ត៌មាន​ផ្សេងៗ មក​កាន់​ក្រសួង ហើយ​មន្ត្រីរាជការ​របស់​ក្រសួង នឹង​ធ្វើ​ការឆ្លើយតប​បញ្ហា ឬ​ចម្ងល់​ទាំងនោះ ឲ្យបាន​ទាន់​ពេលវេលា​។​

​ទន្ទឹមនឹងនេះ លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ ចំពោះ​បេក្ខជន​ជ័យលាភី ដែល​បាន​តាមដាន និង​គាំទ្រ​សកម្មភាព​នានា របស់​ក្រសួង​ពាណិជ្ជកម្ម តាមរយ​:​ការ​ចុច Like និង​ចែករំលែក​ព័ត៌មាន នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត ដល់​សាធារណជន ធ្វើការ​ទាញ​យក​កម្មវិធី​ព័ត៌មាន របស់​ក្រសួង​ពាណិជ្ជកម្ម ទៅ​ប្រើប្រាស់​ឲ្យបាន​កាន់តែច្រើន ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់ លើកទឹកចិត្ត​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់​ថា កម្មវិធី​ព័ត៌មាន របស់​ក្រសួង​ពាណិជ្ជកម្ម តាម​ទូរស័ព្ទ​ចល័ត គឺជា​គំនិត​ផ្តួចផ្តើម និង​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​ទំនាក់ទំនង សារ​ធា​រណៈ​របស់​ក្រសួង ដើម្បី​ជំរុញ​លំហូរ​ព័ត៌មាន ទៅ​ដល់​ដៃ​សាធារណជន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ លើស​ពី​នោះ​ទៀត កម្មវិធី​នេះ ក៏​បម្រើ​ការងារ​ជា​ស្ពាន សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង និង​ព័ត៌មាន រវាង​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ ក្រសួង​ពាណិជ្ជកម្ម​ផងដែរ​។​

​កម្មវិធី​ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម អាច​ទាញ​យកមក​ប្រើប្រាស់​បាន ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​កម្មវិធី App Store (IOS) ឬ Play Store (Android) រួច​ស្វែងរក​ពាក្យ Ministry of Commerce Cambodia ឬ​អាច​ចុច​ទៅលើ Link ដើម្បី​ធ្វើការ​ដោ​ន​ឡូត និង​ដំឡើង​ជា​ការ​ស្រេច​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×