Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ពេល​ដឹងថា​ចោរឆក់​ប្រចាំ​ទីក្រុង​ដ៍​នេះ រកលុយ​បាន​២​ពាន់​ដុល្លារ​ក្នុង​១​ថ្ងៃ ដោយ​គ្មាន​ប៉ូលីស​ណា​អើពើ​ (មានវីដេអូ)

spot_img

​ចោរឆក់​ពាក់​ម៉ាស់​មុខ​ម្នាក់ បាន​និយាយ​យ៉ាង​រីករាយ​ថា រូបគេ​អាច​រកលុយ​បាន​ចំនួន ១,៥០០ ផោន​ដ៍​ (ប្រហែល ២ពាន់ដុល្លារ) ក្នុង​១​ថ្ងៃ ពី​ការ​លួច​របស់ទ្រព្យ​ជនរងគ្រោះ​ស្លូតត្រង់​ជាច្រើន​នាក់ នៅក្នុង​ទីក្រុង​ឡុង​ដ៍ «​ដែល​គ្មាន​ច្បាប់​អនុវត្ត​» និង​ពុំ​ដែលមាន​សមត្ថកិច្ច​ប៉ូលីស​ណា​ចាប់​បានឡើយ ។​

Lucas កំពូលចោរឆក់ប្រចាំទីក្រុងឡុងដ៍ ដែលអាចរកលុយបាន ២ពាន់ដុល្លារក្នុង១ថ្ងៃ ពីរបរឆក់នេះ

​ក្រុម​ជន​អន្ធពាល​ពាក់​មុខ​ក្លែងក្លាយ​នេះ​និយាយថា ពួកគេ​បាន​ឆក់​ទូរស័ព្ទ និង​គ្រឿងអលង្ការ ពី​អ្នក​ថ្មើរជើង​ជាច្រើន​នាក់ ក្នុងអំឡុងពេល​នៃ​ការ​ភ័យរន្ធត់​ពី​ហេតុការណ៍​ហិង្សា​ផ្សេងៗ នៅតាម​បណ្តា​ដងផ្លូវ​នៃ​ទីក្រុង ។​

​ចោរឆក់​រូបនេះ​ដែលមាន​ឈ្មោះ Lucas ដែល​ត្រូវបាន​ចាប់ខ្លួន បាន​ប្រាប់ Sun Oline ថា រូបគេ​ពុំដែល​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជនរងគ្រោះ​នោះទេ ។​

​ទោះយ៉ាងណា ពាក្យសម្តី​រៀបរាប់​របស់ Lucas គួរតែ​ជាការ​ព្រមាន​មួយ​ដល់​មេៗ​ប៉ូលីស និង​មេដឹកនាំ​នយោបាយ ស្ថិតនៅក្រោម​សម្ពាធ ដើម្បី​គិតគូរ​ទប់ស្កាត់​ពី​ការកើនឡើង​នៃ​ការលេង​ល្បែងស៊ីសង និង​អំពើ​ឆក់​ប្លន់ ដោយ​ប្រើប្រាស់​ម៉ូតូ​ជា​មធ្យោបាយ នៅក្នុង​រាជធានី ។​

​ចក្រភព​អង់គ្លេស បច្ចុប្បន្ន កំពុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​បទល្មើស​តាម​ដងផ្លូវ ដែលមាន​បទល្មើស​តាមរយៈ​ម៉ូតូ​ជាង ២២,០០០ ករណី ដែល​បានធ្វើ​សកម្មភាព​នៅក្នុង​ទីក្រុង កាលពី​ឆ្នាំមុន ក្នុង​រយៈពេល​ប្រហែល ៦០ ថ្ងៃ ប៉ុណ្ណោះ ។​

​តួរ​លេខ​នៃ​អំពើ​ឆក់​ប្លន់​ដ៏​រន្ធត់​នេះ ត្រូវបាន​ប្រៀបធៀប​នឹង​តួលេខ​ត្រឹមតែ ១,០៥៣ ករណី ក្នុង​ឆ្នាំ​២០១៤ ដែល​នេះ​បញ្ជាក់ថា វា​បាន​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​រយៈពេល ៣ ឆ្នាំ មុន ៕ ឧ​ត្ត​ម​

ម៉ូតូរបស់ចោរត្រូវបានបន្សល់ទុកនូវកន្លែងកើតហេតុ​ នៅលើដងផ្លូវ Regent ក្នុងខែមិថុនា ឆ្នាំ២០១៨
ក្រុមចោរឡើងទាត់ធាក់កញ្ចក់រថយន្ត Mazda RX5 នៅក្នុងករណីវាយប្រហារមួយក្នុងភាគខាងជើងក្រុងឡុងដ៍

 

spot_img
×