Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការពារជាតិ​ឥណ្ឌា ផ្តល់​ឆ្កែ​ហិត​មីន​មួយចំនួន ដល់​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា បាន​ជម្រាបជូន សម្តេច​តេជោផង​ដែរថា ឥណ្ឌា​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា លើ​វិស័យ​ដោះមីន និង​ផ្តល់​នូវ​ឆ្កែ​ហិត​មីន​មួយ​ចំនួន ដល់​កម្ពុជា និង​ស្នើសុំ​ឲ្យ​កម្ពុជា រួម​គ្នា​ឲ្យបាន​ជិតស្និទ្ធ ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​ឥណ្ឌា និង​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​រក្សា សន្តិភាព​ក្រោម​ឆ័ត្រ អង្គការសហប្រជាជាតិ (UN)​។​

​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា ការងារ​ជាមួយ លោកស្រី Nimala Sitharaman Honble Raksha Mantri រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា ។​

​លោកស្រី Nimala បាន​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ដែល​សម្តេច​តេជោ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​ប្រទេស​ឥណ្ឌា​កន្លងមក ដែល​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយចំនួន ក្នុងនោះ​ក៏​មាន​ការពាក់ព័ន្ធ នឹង​វិស័យ​ឯកជន​ផង​ដែរ ដែល​បាន​ធ្វើឲ្យ​អ្នក​វិនិយោទុន ឥណ្ឌា មាន​ចំណាប់អារម្មណ៍​ជាខ្លាំង មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នា​នោះ​ដែរ លោកស្រី Nimala បាន​មានប្រសាសន៍​ជម្រាប សម្តេច​តេជោ តាមរយៈ​ទស្សនកិច្ច​នោះ គឺ​បាន​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង រវាង​កម្ពុជា និង​ឥណ្ឌា កាន់តែ​ល្អ​ខ្លាំង​ឡើង​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់ លោកស្រី Nimala មក​កាន់​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​និង​ជំរុញ​នូវ​អ្វី ដែល​ប្រមុខ​ដឹកនាំ បាន​ចុះហត្ថលេខា​រួចហើយនោះ ឲ្យទទួល​បាន​ផ្លែផ្កា​។ លោកស្រី Nimala ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក នូវ​ទំនាក់ទំនង រវាង​ប្រទេស​យើង​ទាំង​ពីរ ឲ្យ​កាន់តែ​រីកចម្រើន ខ្លាំង​ឡើង​ថែម​ទៀត ។​

​លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន សម្តេច​តេជោ​ផងដែរ នូវ​ការផ្តល់​ជំនួយ​ដល់​កម្ពុជា លើ​វិស័យ​ដោះមីន ក្នុងនោះ​ឥណ្ឌា នឹង​ផ្តល់​នូវ​ឆ្កែ​ហិត​មីន​មួយ​ចំនួន ដល់​កម្ពុជា និង​ស្នើសុំ​ឲ្យ​កម្ពុជា រួម​គ្នា​ឲ្យបាន​ជិតស្និទ្ធ ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​ឥណ្ឌា និង​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​រក្សា សន្តិភាព​ក្រោម​ឆ័ត្រ អង្គការសហប្រជាជាតិ (UN)​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ ដល់​ឥណ្ឌា ដែល​ជា​ប្រទេស​មួយ ដែល​ទទួលស្គាល់​កម្ពុជា តាំងពី​មុន​កម្ពុជា ទទួលបាន​ឯករាជ្យ​មកម្ល៉េះ ហើយក៏​ជា​ប្រទេស​ទី​១ ដែល​ទទួលស្គាល់​កម្ពុជា បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ត្រូវបាន​បញ្ចប់​។ ជាង​នោះ​ទៅទៀត ឥណ្ឌា បាន​ចូលរួមចំណែក ក្នុង​ការស្វែងរក​សន្តិ​ភាព របស់​កម្ពុជា រហូត​ដល់​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី ១) គឺ​ក្នុង​ឆ្នាំ ១៩៥៤ និង​ទី​២)​នៅ​ក្នុង​ទសវត្សរ៍​ទី​៨០ និង​ទី​៩០​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​ផ្តល់ជូន​នូវ​ជំនួយ ដល់​កម្ពុជា​ខាងលើ និង ចំពោះ​ការផ្តល់​ជំនួយ​លើក​វិស័យ​ដោះមីន​។ សម្តេច​តេជោ ពេញចិត្ត​នឹង​អបអរសាទរ ចំពោះ​កិច្ច​សហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ រវាង​កងទ័ព​ឥណ្ឌា និង​កម្ពុជា ក្នុងពេល​បំពេញ​បេសកកម្ម រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ អង្គការ​សហ​ប្រជាតិ (UN)​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍ ចំពោះ​កិច្ចសហការ រវាង​កងទ័ព​ឥណ្ឌា និង​កម្ពុជា ព្រោះ​ឥណ្ឌា​មាន​បទពិសោធន៍ និង​មាន​បណ្តាញ​ព័ត៌មាន​ជាច្រើន ដែល​អាច​ជួយ​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍ ទាំងនោះ​ដល់​កម្ពុជា ដែល​អាច​នឹង​ជួយ​កាត់បន្ថយ ដល់​ហានិភ័យ​ដល់​កងទ័ព​ទាំង​ពីរ ក្នុងពេល​បំពេញ​ភារកិច្ច ជាមួយ​អង្គការ​សហប្រជាជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​លោកស្រី​រដ្ឋមន្ត្រី ទទួលបាន​ជោគជ័យ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×