Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ថៃ​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​

spot_img

​បន្ទាយមានជ័យ ៖ មាន​ករណី​មនុស្ស​ស្លាប់​នៅក្នុង​បន្ទប់​លេខ​១១៨​ផ្ទះជួល នៅ​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ។ សាកសព​ឈ្មោះ​ប្រាក់ សូ​ស៊ិន ផេង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ថៃ​។​

​លោក​ណៃ សុខា អាយុ​៦០​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ជា​ម្ចាស់ផ្ទះ​បានអោយដឹងថា ឈ្មោះ​ប្រាក់ កូស៊ិន ផេង បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាង​១០​ឆ្នាំ​ហើយ ជា​អ្នកលេង​ល្បែង​តាម​កាស៊ីណូ​លុះដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ មិន​ឃើញ​ចេញ​ពី​បន្ទប់ លុះដល់​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ទើប​ធុំក្លិន​ស្អុយ​ចេញពី​បន្ទប់​១១៨ ទើប​ដឹងថា​មាន​មនុស្ស​ស្លាប់​។​

​សមាសភាព​គណ​:​កម្ម​ការត្រួតពិនិត្យ​មានៈ លោក វរសេនីយទោ សួន សុត្ថារ័​ត្ឋ នាយការិយាល័យ​បច្ចេកទេស និង​កំលាំង​ជំនាញ លោក ព្រហ្ម ពិសិដ្ឋ អធិការរង និង​កម្លាំង​ផ្នែក​ជំនាញ លោក​ព្រំ គឹម​ហៀ​ង គ្រូពេទ្យ​បង្អែក​ក្រុង​។

​លោក​ជា ជឿន ក្រុមប្រឹក្សា សង្កាត់ លោក​មេ​ភូមិ​ក្បាលស្ពាន​១ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ប៉ែត កម្លាំង​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ តាម​ការត្រួតពិនិត្យរ​បស់​គណ​:​កម្ម​ការជំនាញ និង លោក​គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋាន​ថា​ឈ្មោះ​ប្រាក់ កូសុិន​ផេង ស្លាប់​ដោយ​ជំងឺ​ខ្យល់គ ។​

​សាកសព​នេះ​មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទេ​។ បច្ចុប្បន្ន​សាកសព​ទៅ​តំកល់ទុក​នៅ​វត្ត​បា​លិលេ​យ្យ​និង​ប្រគល់​ជូន​សាច់ញាតិ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×