Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​បញ្ច្រាសទិស រំលោភ​ផ្លូវ​អាទិភាព បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ស្លាប់​១​នាក់ របួសធ្ងន់​០២​នាក់​

spot_img

​នគរបាល​ក្រុង​តាខ្មៅ បានឱ្យដឹងថា មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ មនុស្ស​ប្រុស​១​នាក់ និង​រង​របួសធ្ងន់​ចំនួន​២​នាក់ នៅ​ថ្ងៃ​ចន្ទ ១៣​រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០០ និង ០៥ នាទី នៅ​ចំណុច​ខាង​មុខ​យានដ្ឋាន យីហោ សុរាយុធ អូ​តូ រី​ភែ លើ​ផ្លូវជាតិ លេខ​២ ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។​

​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA DREAM125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​កណ្តាល​1X-5989 (​មិន​ពាក់​មួកសុវត្ថិភាព និង​មាន​កញ្ចក់​) ​អ្នកបើកបរ​ឈ្មោះ ឈួន ឈឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​លៀក ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

(​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ សាកសព​ត្រូវបាន​ប្រគល់​ទៅ​បងប្អូន ដើម្បី​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​) បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​ HONDA DREAM125 ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1DM-0961(​មិន​ពាក់​មួកសុវត្ថិភាព​និង​គ្មាន​កញ្ចក់​) អ្នកបើកបរ​ឈ្មោះ ស៊ាន តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅផ្ទះ​ជួល​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ព្រៃ​គយ ឃុំ​គោ​កខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង (​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​) និង​មាន​អ្នក​រួម​ដំណើរ​ជា​មួយម្នាក់ ឈ្មោះ ឆើត ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​សំរោង​៣​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ (​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​របស់​អធិការដ្ឋានន​គ​របាល​ក្រុង​តាខ្មៅ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​) បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​។ ខូតខាត ម៉ូតូ​ស្រាល​ចំនួន​១​គ្រឿង​ ​និង​ខូចខាត​ម៉ូតូ​ធ្ងន់​១​គ្រឿង​។ ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ បាន​យក​មក​រក្សាទុក បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។ មូលហេតុ​មកពី អ្នកបើកបរ​ម៉ូតូ​HONDA DREAM125 ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ កណ្តាល​1X-5989 បើកបរ​មិន​គោរព​ផ្លាកសញ្ញា​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×