Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិវឌ្ឍន៍​ផែនការមេ ភស្តុភា​រកម្ម នៅ​កម្ពុជា លើក​ទី​១

spot_img

​ភ្នំពេញ​៖ អង្គការ​JICA និង​ធនាគារពិភពលោក បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញលេញ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក ជញ្ជូន និង​ការអភិវឌ្ឍ​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​។ ជាមួយនឹង​គម្រោង​នេះ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការអភិវឌ្ឍ​ផែនការមេ ភស្តុភារ​កម្ម​នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ថ្លែងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​បង្ហាញ​របាយការណ៍​បឋម​មួយ ដែល​រៀបចំឡើង​ដោយ​អង្គការ​JICA និង​ធនាគារពិភពលោក ស្តីពី​ការអភិវឌ្ឍ​ផែនការមេ​ភស្តុភា​រកម្ម និង​ដើម្បី​បញ្ជាក់​អំពី គោលដៅ​យុទ្ធសាស្ត្រ និង​បញ្ជី​ឈ្មោះ​គម្រោង​រយៈពេល​ខ្លី ប្រកបដោយ​សក្កា​នុព​ល ដែល​កំណត់ឡើង ដោយ​ក្រុម​ជំនាញការ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ការតភ្ជាប់​បណ្តាញ​ផ្លូវថ្នល់ ការធ្វើឱ្យ​ប្រសើរឡើង ផ្លូវដែក​ពី​ក្រុងភ្នំពេញ​-​ក្រុងព្រះសីហនុ ការស្តារ​ផ្លូវដែក​ភាគ​ខាងជើង​ភ្នំពេញ​- ប៉ោយប៉ែត ការសាងសង់​ផ្លូវ​រថភ្លើង ដឹក​អ្នកដំណើរ ពី​ទីក្រុង​ទៅកាន់​ព្រលានយន្តហោះ ការតភ្ជាប់​ផ្លូវ​រថភ្លើង ពី​ភ្នំពេញ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្ត (AGT) នៅ​រាជធានី​ភ្នំពេញ​។

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ពិភាក្សា​ផងដែរ អំពី​ផែនការ​ឆ្នាំ​២០១៧​ទាក់ទង​នឹង នីតិវិធី​គ្រប់គ្រង​ការជួសជុល និង​ថែទាំ ដើម្បី​លើកកម្ពស់​គុណភាព​ផ្លូវថ្នល់ ក៏ដូចជា​ផែន​ការតភ្ជាប់​ផ្លូវ រថភ្លើង​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៅកាន់​ព្រលានយន្តហោះ​។ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ ពី​សារសំខាន់ នៃ​ការទាញយក​សក្កា​នុព​ល ពី​ការប្រើប្រាស់​បណ្តាញ​ផ្លូវទឹក ឱ្យ​បានល្អ​បំផុត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ចំណាយ​លើ​ការដឹកជញ្ជូន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×