Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ស្លាប់​អណ្តែត​លើ​ដងផ្លូវ​យ៉ាង​អាណោច​អាធ​ម ដោយសារ​ត្រូវ​ឆក់​នឹង​បង្គោល​ភ្លើង ក្នុង​គ្រោះធម្មជាតិ​ទឹកជំនន់​ដ៏​សាហាវ​នៅ​… (មានវីដេអូ)

spot_img

​​ទាំងនេះ​គឺជា​រូបភាព​ដ៏​សែន​រន្ធត់​ពេក​ក្រៃ ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​មួយ នៃ​គ្រោះមហន្តរាយធម្មជាតិ​ព្យុះភ្លៀង និង​ទឹកជំនន់​ដ៏​ខ្លាំងក្លា ស្ថិតនៅក្នុង​ខេត្ត Guangdong ភាគ​ខាងជើង​នៃ​ប្រទេស​ចិន -​ទីកន្លែង​ដែល​មនុស្ស​យ៉ាងតិច ៤ នាក់ ត្រូវបាន​សម្លាប់​ដោយ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ដ៏​គំហក់​នេះ​កាលពី​ថ្ងៃ​សុក្រ ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយ​ត្រូវ​ខ្សែភ្លើង​ឆក់ ខណៈ​ឈរ​នៅជាប់​នឹង​បង្គោល​ភ្លើង​នៃ​ចំណត​ឡានក្រុង Fouan ។ ភ្លើងអគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​នៅ​គ្រប់​ទីកន្លែង​ចំណត​ឡានក្រុង ខណៈ​ផ្លូវ​នៅតែ​ជន់​លិច​ដោយ​ទឹក ។​

​ក្មេងប្រុស​អាយុ ១៧ ឆ្នាំ ម្នាក់ ក៏បាន​ស្លាប់​នៅលើ​ផ្លូវ​ពោរពេញ​ដោយ​ទឹក ប៉ុន្តែ គេ​ពុំ​ច្បាស់​ថា​តើ​គាត់​ស្លាប់​ដោយសារ​អគ្គិសនី​ឆក់ ឬ យ៉ាងណា​នោះទេ ។ តែ​ឪពុក​របស់​ក្មេងប្រុស​នោះ​នៅតែ​ទ​ទួ​ច​ថា កូនប្រុស​របស់គាត់​ត្រូវ​ខ្សែភ្លើង​ឆក់ ។​

​សាកសព​ម្នាក់​ត្រូវបាន​រកឃើញ​អណ្តែត​នៅលើ​ផ្លូវ Chao Cheng ក្បែរ​បង្គោល​ភ្លើង និង​ប្រអប់​អគ្គិសនី ។ បើទោះបី​ក្រុម​សង្គ្រោះ​ព្យាយាម​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​យ៉ាងណាក្តី ក៏​ក្រុមគ្រូពេទ្យ​ពុំ​អាចជួយ​សង្គ្រោះ​ជីវិត​របស់​ពួកគេ​ឡើយ ។​

​ការស្លាប់​នេះ​បាន​បង្ក​ឲ្យ​រីក​រាល​នៅ​ទូទាំង​ទីក្រុង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួក​អាជ្ញាធរ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការងារ​នេះ​យ៉ាង​សស្រាក់សស្រាំ ៕ ឧ​ត្ត​ម​ 

spot_img
×