Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ទម្ងន់​ជាង ២០០​គីឡូក្រាម ឈឺ​ជើង អត់​កន្លែង​អង្គុយ ទៅ​អង្គុយ​លើ​អណ្តើក​អាយុ​ជិត ២០០​ឆ្នាំ មានអី អណ្តើក​ថប់ដង្ហើម​ស្លាប់ ត្រូវ​ចាប់ខ្លួន​

spot_img

​ស្ត្រី​ម្នាក់​ទម្ងន់​ជិត ២២៧ ​គីឡូក្រាម បាន​ធ្វើឲ្យ​អណ្តើត​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ថប់ដង្ហើម​ងាប់ បន្ទាប់ពី​ស្ត្រី​មាឌធំ​ដូច​យក្ស​នោះបាន​អង្គុយ​លើ​វា បណ្តាល​ឲ្យ​វា​ថប់ដង្ហើម​ងាប់​តែម្តង​។ ស្ត្រី​នោះ​ក៏​ត្រូវបាន​គេ​ចាប់ខ្លួន​ផង​ដែរ​។​

​អណ្តើក​យក្ស​ឈ្មោះ Jonathan អាយុ ១៨៥​ឆ្នាំ រស់​នៅលើ​កោះ Saint Helena តាំងពី​ឆ្នាំ ១៨៨២​មក​​ម្លេះ​។​

​បើ​តាម​ប៉ូលីស​កោះ Saint Helena បានឲ្យដឹងថា មុន​ពេល​អណ្តើ​ត​ចំណាស់​នោះ​ងាប់ ស្ត្រី​អាយុ ៤៧​ឆ្នាំ ឈ្មោះ Margaret Sanders បាន​មក​លេង​តំបន់ Plantation House ជាមួយ​ក្រុម​គ្រួសារ​​របស់គាត់​។​

​នៅ​ពេល​គាត់​ឈឺ​ជើង ស្ត្រី​ខាងលើ​ចង់​សម្រាក ហើយ​គាត់​ក៏​រក​មើល​កន្លែង​អង្គុយ ប៉ុន្តែ​គាត់​ច្រឡំ​​អណ្តើ​នេះ​ថា​ជា​វត្ថុ​គេ​តុបតែង ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​អង្គុយ​លើ​វា ហើយ​ដោយសារ​ស្ត្រី​នោះ​មាន​ទម្ងន់​ ធ្ងន់​ខ្លាំងពេក ធ្វើឲ្យ​អណ្តើត​ចំណាស់​បំផុត​របស់​ពិភពលោក ដង្ហក់ និង​ស្លាប់​ដោយសារ​តែ​ថប់ដង្ហើម​​តែម្តង​។​

​ពេទ្យសត្វ​ប្រចាំ​តំបន់​នោះ​ម្នាក់​ឈ្មោះ Frank Hollin បាន​ប្រញាប់​មក​យ៉ាង​លឿន ប៉ុន្តែ​អណ្តើក​​ឈ្មោះ Jonathan នោះ​បាន​ដាច់ខ្យល់​បាត់ទៅហើយ​។​

​លោក​បាត់​ចាត់ទុក​ការស្លាប់​របស់​អណ្តើក​យក្ស​នោះ​ជា​ការបាត់បង់​ដ៏​ធំធេង​សំរាប់​កោះ Saint Helena និង​ពិភពលោក​ទាំងមូល ព្រោះ​កំរ​មាន​សត្វ​គោ​កណា​អាច​រស់នៅ​បាន​អាយុ​ច្រើន​ដូច្នេះ​ឡើយ​។​

​បន្ទាប់ពី​ធ្វើឲ្យ​អណ្តើក​នោះ​ស្លាប់ ស្ត្រី​ខាងលើ​ត្រូវបាន​គេ​ចាប់ខ្លួន ហើយ​គាត់​អាច​ប្រឈម​នឹង​ការ​​ចោទប្រកាន់​ជាច្រើន រួម​មាន​ការបំផ្លាញ​ទ្រព្យ​ស​ម្ប​តិ្ត​រដ្ឋ និង​ការប្រព្រឹត្ត​សកម្មភាព​ឃោរឃៅ​លើ​សត្វ​៕ សុភ័ក្ត្រ

spot_img
×