Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​មួ​យ​ដើម​ធំ នៅ​ជិតស្តុប​បូកគោ​

spot_img

​ភ្នំពេញ ៖ នៅ​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ មុន​នេះ​បន្តិច មាន​ករណី​ទុស្សេ​ចរន្ត​អគ្គិភ័យ​លើ​បង្គោល​ភ្លើង​ដ៏​ធំ​មួយ បង្កើត​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំងខ្លា លាយ​លំ​ជា​ផ្កាភ្លើង នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។​

​អ្នក​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា មុន​កើតហេតុ​គេ​សង្គេត​ឃើញ មាន​ផ្សែង​ហ៊ុយ​ចេញពី​កាបិ​ន​ភ្លើង លុះ​មួយសន្ទុះ​ស្រាប់តែ​ទុស្សេ​ចរន្ត ផ្ទុះ​កាបិ​ន​ភ្លើង និង​ខ្សែភ្លើង កកើត​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំងខ្លា​ដែរ​ម្តង ។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្កិភ័​យបាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​បាន​ទំនាក់ទំនង​ទៅ​កាន់ EDC អោយ​បិទ​ចរន្ត​ភ្លើង រួច​ធ្វើ​ការបាញ់ទឹក​អស់​រថយន្ត​មួយ​គ្រឿង ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ ។​

​គួរបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ មាន​ការកកស្ទះ​ចរាច​រណ៍​នៅ​ចំណុច​ខាងលើ ក្នុង​រយះពេល​ខ្លី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×