Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​គ្រោងការណ៍​នាវាមុជទឹក​គ្មាន​អ្នកបើកបរ​ខ្នាត​ធំ​

spot_img

​សម្ព័ន្ធ​ក្រុមហ៊ុន Lockheed Martin (​អាមេរិក​) បានចាប់ផ្តើម​ផលិត​នាវាមុជទឹក​គ្មាន​អ្នកបើកបរ​ខ្នាត​ធំ​ដើម្បី​បំពាក់​ឲ្យ​យោធា​ជើង​ទឹក​ប្រទេស​នេះ ក្នុង​អនាគត​ខ្លី​ខាងមុខ​។​

​រចនា​ប្លង់​ផលិត​នាវា ត្រូវបាន​អនុវត្ត​ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី Orca​។ ក្រៅពី Lockheed Martin សម្ព័ន្ធ​ក្រុមហ៊ុន Boing (​អាមេរិក​) ក៏​កំពុង​រចនា​ប្លង់​ផលិត​នាវាមុជទឹក​ខ្នាត​ធំ ប្រភេទ​ផ្សេង​ដែរ​។ បណ្តា​នាវាមុជទឹក​ខ្នាតតូច ដែល​យោធា​ជើង​ទឹក​អាមេរិក​ប្រើប្រាស់​បច្ចុប្បន្ន​គឺ​ដើម្បី​ឈ្លបយកការណ៍ ស្រាវជ្រាវ​បាតសមុទ្រ ល្បាត​តាម​ច្រកចូល​មូលដ្ឋាន​យោធា​ជើង​ទឹក ស្វែងរក​កុម្ម៉ង់ដូ​ក្រោម​ទឹក​របស់​បច្ចាមិត្ត ប្រឆាំង​គ្រាប់​បែ​ក្នុង​ទឹក ក៏ដូចជា​សង្គ្រោះ​គ្រា​មាន​អាសន្ន​។ តាម​មជ្ឈដ្ឋាន​យោធា​អាមេរិក​នោះ នាវាមុជទឹក​ខ្នាត​ធំ គ្មាន​អ្នកបើកបរ វា​មាន​មុខងារ​ច្រើនជាង​ក៏ដូចជា​អាចអនុវត្ត​ភារៈកិច្ច​ច្រើន ក្នុងពេល​តែ​១​បាន​។​

​បច្ចុប្បន្ន​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​២​ខាងលើ​កំពុង​ប្រឹងប្រែង​ប្រកួត​គ្នា​ដើម្បី ឡើង​ការពារ​គំរោង បំណង​ទទួលបាន​កិច្ចសន្យា ដើម្បី​ដំឡើង និង​សាកល្បង​នាវា​បែបនេះ ៩​គ្រឿង ក្នុងដំណាក់កាល​ដំបូង​។​

​នាវាមុជទឹក​គ្មាន​អ្នកបើកបរ​អាច​ប្រមូល​ទិន្នន័យ​ផ្សេងៗ​គ្នាច្រើន​យ៉ាង ក្នុងនោះ​មាន​ទាំង​ការបង្កើត​ផែនទី​បាតសមុទ្រ រួច​បញ្ជូន​ទិន្នន័យ​ទាំងអស់នេះ​មកកាន់​បុគ្គលិក​បញ្ជា​នៅ​ស្នាក់ការ​កណ្តាល​៕ សូ​យ​ន​

spot_img
×