Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច ហ៊ុន សែន ដើម្បី​រំលឹក​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានបង្ហាញ​អនុសាសន៍​សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គេ​ដាក់​តាំង​នៅ​តាម​ផ្លូវ​សាធារណៈ​នា​ទីប្រជុំជន​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ដើម្បី​រំលឹក​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​យុវជន បាន​ស្វែងយល់​និង​ធ្វើ​ការពិចារណា​។​

​ព្រម​ជាមួយគ្នានេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​លើកយក​សមិទ្ធផល នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​សម្រេច​បាន​កន្លងមក ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​ថែម​ទៀត​។​

ការបង្ហាញ​សមិទ្ធផល​អភិវឌ្ឍ​ទាំងនេះ ស្តែងឡើង​តាមរយៈ​ការ​ដាក់​តាំង​រូបភាព នៅតាម​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ និង​មាន​ចាក់​ផ្សាយ​ជា​វីដេអូ​ឃ្លីប​ខ្លីៗ ដើម្បី​បង្ហាញ​សាធារណជន នៅតាម​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម ដែល​គេ​ដាក់​នៅ​តាម​ផ្លូវ​សំខាន់ៗ​មួយចំនួន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​។​

​លោក យន្ត មីន មានប្រសាសន៍ថា គោលបំណង​នៃ​ការ​ដាក់​តាំង​ផ្ទាំង​ផ្សព្វផ្សាយ នូវ​អនុសាសន៍​អប់រំ​សំខាន់ៗ របស់​សម្តេច​អគ្គ មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​ពេលនេះ ប្រយោជន៍​ដើម្បី​រំលឹក​ដល់ ប្រជាពលរដ្ឋ យុវជន និង​មន្ត្រីរាជការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ចងចាំ និង​ធ្វើ​ការពិចារណា​ស្វែងយល់​។​

ការ​ដាក់​តាំង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល និង​អនុសាសន៍​អប់រំ របស់​សម្តេច​តេជោ ហ៊ុន សែន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ពេលនេះ គឺ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលមក​ដល់​មូលដ្ឋាន​នេះ​។​

​ការរៀបចំ​តាំង​រូបភាព​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​នានា របស់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ពេលនេះ គឺ​ស្របពេល​ប្រទេស​កម្ពុជា នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​មួយចំនួន រួមមាន​៖ ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ស្រប​ពេល​កម្ពុជា ត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឬ​បោះឆ្នោត​សភា​នីតិកាល​ទី​៦ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

​បច្ចុប្បន្ននេះ គេ​កត់សម្គាល់​ថា នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ ឃើញ​មាន​ការ​តម្លើង​ផ្ទាំង​ប៉ាណូ​ដាក់តាំង​ព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្ស និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ និង​រូបថត​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ផ្ទាំង​បដា​ផ្សព្វផ្សាយ​ផ្សេងៗ​ជាច្រើន​ទៀត នៅតាម​ផ្លូវ​សាធារណៈ​សំខាន់ៗ​ក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ​។​

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា គោលបំណង​ចម្បង នៃ​ការ​លើកយក​អនុសាសន៍ សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា មក​ផ្សព្វផ្សាយ​នៅលើ​ផ្ទាំង​ប៉ាណូ​ធំៗ នៅតាម​ទីសាធារណៈ​នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ​ពេលនេះ ដើម្បី​ធ្វើ​រំលឹក​ដល់​មន្ត្រីរាជការ យុវជន ប្រជាពលរដ្ឋ និង​ជា​ពិសេស​ក៏​ចង់បង្ហាញ​អំពី​សមិទ្ធផល​នានា ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អភិវឌ្ឍឲ្យ​មាន​ការរី​ក​ចំរើន​រហូត​មក​ដល់​សព្វ​ថ្ងៃ​ក្រោយ​ការដឹកនាំ និង​ការចង្អុលបង្ហាញ របស់​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក យន្ត មីន បានឲ្យដឹងថា អនុសាសន៍​សំខាន់ៗ​ចំនួន​៤​ឃ្លា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានដាក់​បង្ហាញ​នៅ​លើ​ផ្ទាំង​ប៉ាណូ​ធំៗ​ទាំងនោះ រួមមាន​៖

​អនុសាសន៍​ទី​១ «​ទម្លាប់​ហ្មត់ចត់ លើ​កិច្ចការ​តូចតាច ទើប​អាច​មាន​ឳ​កាស​ទទួល​កិច្ចការ​ធំ​បាន​!»​។​

​អនុសាសន៍​ទី​២ « មន្ត្រី​គឺជា​អ្នកបំរើ​រាស្ត្រ ដ៏​ស្មោះត្រង់ ! មិនមែន​ជា​ចៅហ្វាយនាយ​ទេ​!»​។​

​អនុសាសន៍​ទី​៣ «​ខ្ញុំ​ធ្វើ​នយោបាយ មិនមែន​គ្រាន់តែ​បក្ស​ខ្ញុំ​ឈ្នះ​នោះ​ទេ តែ​សំខាន់​ជាតិ​យើង​ឈ្នះ គឺ​យើង​ឈ្នះ​ទាំងអស់គ្នា​!»​។​

​អនុសាសន៍​ទី​៤ «​កត្តា​សន្តិភាព បាន​ធ្វើអោយ​ប្រជាពលរដ្ឋ អាច​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ដោយ​មិនមាន ការភ័យខ្លាច​!»៕ ដែនសីមា

 

spot_img
×