Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​ផលប៉ះពាល់​លើ​គម្រោង​ស្ថាបនា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរសភោ​គា​ធិបតី​ហ៊ុន​នាង ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ​៣៧១

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួង ស្រេង​ជា​អភិបាល កាលពី​ព្រឹក​ថ្ងៃទី​១២ មិថុនា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន ​ING​ ដែល​ទទួលបាន​គោលការណ៍ ពី​រាជរដ្ឋាភិបាល​ក្នុង​អភិវឌ្ឍន៍​តំបន់​ជើងឯក និង​អាជ្ញាធរ​មូលដ្ឋាន បើក​កិច្ចប្រជុំ ពិភាក្សា​មួយ ស្តី​ផលប៉ះពាល់​លើ​គម្រោង​ស្ថាបនា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរសភោ​គា​ធិបតី​ហ៊ុន​នាង ដែលមាន ទទឹង​៣០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ​៣៧១​។ ការបង្កើត​អោយ​មាន​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​ជម្រុញ​អោយ​ការងារ​នេះ អនុវត្ត​ទៅ​បានរ​លូន កាត់បន្ថយ​ផលប៉ះពាល់​អោយ​នៅ​កម្រិត​មួយ តិច​តូច​បំផុត​និង​ទទួលយក​បាន​ទាំងអស់​គ្នា​។​

​មហាវិថី​អ្នក​ឧញា​ភក្តី​សប្បុរសភោ​គាធិ​តីហ៊ុ​ន នាង ជា​គម្រោង​ចាស់ មាន​ទទឹង​៣០​ម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់​មហាវិថី​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅ​កាន់​ផ្លូវ​៣៧១ មុខ​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។​ផ្លូវ​នេះ​មាន​សារៈសំខាន់​ក្នុង​ការរំដោះ​ចរាចរ​ចេញពី​ផ្លូវ​ជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ដោយ​ឆ្លងកាត់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​_​ជើងឯក ដែល​ជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ទីក្រុង​បៃតង​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​នេះ​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ទំហំ​ទទឹង​៣០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ទៅ​ត​ភ្ជាប់​ផ្លូវ​៦០​ម៉ែត្រ និង​បន្ត​ទៅ​ផ្លូវ​៣៧១​ស្ថិតនៅ តំបន់​អភិវឌ្ឍន៍​ជើងឯក ក្នុង​ខណ្ឌ​មានជ័យ​ដែលជា គម្រោង​ធ្វើឲ្យ​មាន​ជា​សរសៃឈាម​បន្ថែមទៀ​ត នៅក្នុង​ការរៀបចំ​ឲ្យមាន​ប្រព័​ន្ធ​ចរាច​រណ៍ មាន​លក្ខណៈ​ល្អប្រសើរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់​។​

​លោក​បាន​បន្តថា ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរសភោ​គា​ធិបតី​ហ៊ុន​នាង ដែល​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ ក្នុង​គោលបំណង​២ គឺ​ទី​១ ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ទី​២ ដើម្បី​រៀបចំ​និង​សម្រួល​ឲ្យមាន​ចរន្ត​សរសៃឈា​មនៃការ​ធ្វើ​ចរាចរណ៍​បាន​ល្អប្រសើរ​។​

​លោក​បាន​បញ្ជាក់ថា នៅពេលដែល​មាន​វត្តមាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ ខណៈពេល​ដែល​ប្រជាពលរដ្ឋ បាន​ធ្វើដំណើរ​តាម​ផ្លូវ​៣៧១ អាចមាន​លទ្ធភាព​ធ្វើដំណើរ ទៅ​ផ្លូវ​ជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០​ម៉ែត្រ បាន​ងាយស្រួល ដោយ​ពុំ​បាច់​រង់ចាំ​ធ្វើដំណើរ​រហូត​ទៅ​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់​សូគីម៉ិច ទើប​មក​តាមផ្លូវ​៦០​ម៉ែត្រ ឬ​ផ្លូវ​ជាតិ​លេខ​២ នោះទេ ។​

​លោក​បាន​បញ្ជាក់​ផងដែរ គម្រោង​ផ្លូវ​ថ្មី​នេះ​នឹង​មាន​ការ នឹង​ការតភ្ជាប់​ជាមួយ នឹង​ស្ពាន​មួយ​ខ្សែ​ដែល​ស្រប​ជាមួយនឹង​ផ្លូវ​នេះ និង​ផ្លូវ​នេះ​ឆ្លងកាត់​ប្រឡាយ​ចុះ​មក​ពី​បឹងទំពុន ដែល​ត្រូវ​សាងសង់​ស្ពាន​មួយ​ប្រវែង​៨០​ម៉ែត្រ ។​

​លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គិតគូរ​អំពី​ប្លង់​មេ និង​ផលប៉ះពាល់​នៃ​ការស្ថាបនា​ផ្លូវ​នេះ ហើយ​គម្រោង​អាច​នឹង​ប៉ះពាល់ ទៅលើ​គម្រោង អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹកស្អាត ដែល​ជា​គម្រោង​របស់​ចៃ​កា និង​គម្រោង​ដទៃ​ទៀត ដែល​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ តាម​តំបន់​ផ្លូវត្រូវ​ស្ថាបនា​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×