Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ទទួល​យក សេចក្តីព្រាងច្បាប់ ចំនួន​ពីរ ដែល​ស្នើឡើង ដោយ​រាជរដ្ឋាភិបាល មក​ពិនិត្យ​សិក្សា​

spot_img

​ភ្នំពេញ ​៖ សេចក្តីព្រាងច្បាប់​ទាំង​ពីរ ដែល​រដ្ឋសភា ទទួលយក​មក​ពិនិត្យ​សិក្សា​នេះ មាន សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត យល់ព្រម​លើ​ការធានា ទូទាត់​របស់ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់​របស់ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ខេ​ម​បូឌា អ៊ិន​ធើរ​ណេ​ស្យូណល អ៊ិន​វេស្ត​មែន ឌី​វើឡុ​បមែន គ្រុប​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់ ទាំងពីរ​ខាងលើ​នេះ ជូន​ដល់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍​ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×